លោកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជើងទឹកកងអនុសេនាធំលេខ២ដែលកំពុងឈរជើងនៅខេត្តកំពង់ឆ្នាំងព្រមទាំងបាននាំយកនូវម្ហូបអាហារចម្រុះច្រើនមុខនិងថវិកាទៅឧបត្ថម្ភជូនផងដែរ។លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាការផ្តល់ម្ហូបអាហារនិងថវិកាជូនកងទព័ជើងទឹកកងអនុសេនាធំលេខ២ដែលឈរជើងនៅខេត្តកំពង់ឆ្នាំងពេលនេះជាការរួមចំណែកលើកទឹកចិត្តនិងជូនពរដល់កងទព័ដែលជាប់ភារកិច្ចពុំបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌក្នុងនោះលោកឧកញ៉ាបានជូនពរដល់នាយនាវីនាយនាវីរងនិងពលនាវិកកងទព័ជើងទឹកទាំងអស់អោយជួបតែតែសេចក្តីសុខចម្រើននិងទទួលបានជោគជយ័គ្រប់ភារកិច្ច។ក្រោយទទួលបានជំនួយឧបត្ថម្ភជាម្ហូបអាហារនិងថវិកានេះមេបញ្ជាការកងទព័ជើងទឹកកងអនុសេនាធំលេខ២ក្នុងនាមអង្គភាពទាំងមូលបានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានអញ្ជើញចុះមកសួរសុខទុក្ខលើកទឹកចិត្តកងទព័ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះនិងបានជូនពរគ្រប់ប្រការដល់ លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសាររបស់លោកឧកញ៉ាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម: