លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធីជិះកង់មនុស្សធម៌ប្រមូលថវិកាបានចំនួន29 915$ យកទៅឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាកម្មវិធីជិះកង់មនុស្សធម៌នេះធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យប្រើប្រាស់ប្រតិបត្តិការផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជានៅទូទាំងប្រទេសដោយមិនគិតថ្លៃ។ មានប្រសាសន៍ក្នុងឱកាសប្រគល់ជូនថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ ឯកឧត្តម ទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំរៃអង្គាសថវិកាពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។
សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរលើកនេះ មានការចូលរួមពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។
នាយកគ្រប់គ្រងនឹងបុគ្គលិករបស់មន្ទីពេទ្យកុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែកព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជាដែលបានមកព្យាបាលនៅមន្ទីពេទ្យកុមារអង្គរខេត្តសៀមរាបនេះ៕