នៅព្រឹកថ្ងៃទី28.11.2019 ក្រុមការងារក្រុមហ៊ុន G.T.V.C SPEEDBOAT របស់ លោកឧកញ៉ាទៀ វិចិត្រ បានចេញអូប័រល្បឿនលឿនទៅជួយសង្គ្រោះជនជាតិរុស្សីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ពេលជិះទូកក្តោងលេងកំសាន្តក្នុងសមុទ្រដែលមានរលកខ្លាំងនារដូវខ្យល់ធ្លាក់នេះ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សកម្មភាពសង្គ្រោះនេះ ទទួលបានជោគជយ័ដោយបានស្រង់យកជនរងគ្រោះ ជនជាតិរុស្សុីទាំងពីរនាក់(បុរសម្នាក់ស្ត្រីម្នាក់) នាំមកកាន់ដីគោកវិញដោយសុវត្ថិភាពហើយ។ សូមទស្សនាវីដេអូខាងក្រោម:

(Visited 72 times, 1 visits today)