នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៩ លោកឧកញ៉ាទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC បានឧបត្ថម្ភទូកនេសាទមួយគ្រឿងនិងបន្ថែមថវិកាចំនួន២លានរៀនទៀតជូនប្រជាពលរដ្ឋជាអ្នកនេសាទមួយគ្រួសារដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូកបណ្តាលអោយលិចខូចខាតទូកនោះទាំងស្រុងនៅម្តុំខាងមុខកំពង់ផែក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩។
ដោយមើលឃើញពីការលំបាកផ្នែកជីវភាពនិងអាណិតអាសូរដល់គ្រួសារអ្នកនេសាទរងគ្រោះនេះលោកឧកញ៉ាក៍បានជួយឧបត្ថម្ភទូកនេសាទថ្មីនិងថវិកាសម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។សូមបញ្ជាក់ថាគ្រួសាររងគ្រោះនេះមានប្តីឈ្មោះ មុី លុយ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ តុង ញេប អាយុ៤៦ឆ្នាំ រស់នៅលើទូកស្ថិតនៅទំនប់រលកក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ក្រោយជួបហេតុការណ៍លិចទូក បានគោរពស្នើសុំដល់ លោកឧកញ៉ា ទៀ វិចិត្រ អោយជួយ ក្នុងនោះលោកឧកញ៉ាក៍បានឧបត្ថម្ភជូនគ្រួសារជនរងគ្រោះ។
ទាំងបុរសជាប្តីទាំងស្ត្រីជាភរិយានិងកូនៗបានគោរពថ្លែងអំណរគុណនិងជូនពរលោកឧកញ៉ាព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច🌹🌹🌹🌹៕ សូមទស្សនាវីដេអូ