នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនិងសមាជិក សមាជិការសាខាកាកបាទក្រហមខេត្ត ក្នុងនោះក៍មានវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តអញ្ជើញចូលរួមផងដែរ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួនជាង៣០០គ្រួសារ ។ កម្មវិធីនេះធ្វើឡើងនៅក្នុងវត្តពោធិមានជយ័ ក្នុងឃុំកំពេញស្រុកស្ទឹងហាវ ដោយក្នុងមួយគ្រួសារទទួលបាន
*អង្ករ មួយបាវ=២៥គីឡូក្រាម
*កន្ទេល មួយ
*ឃីត មួយសម្រាប់(ភួយ១មុង១ក្រមា១សារុង១)
*មី មួយកេស
*ត្រីខ មួយយួរ
*ទឹកសុីអុីវមួយយួរ
*ទឹកបរិសុទ្ធមួយកេស
*ថវិកាចំនួនប្រាំមុឺនរៀល៕
សូមទស្សនាវីដេអូខាងក្រោម: