ប៉ុន្មានម៉ោងមុននេះ នាថ្ងែទី១៩ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក “Huy Bunleng” បានប្រាប់ឲ្យដឹងនូវរឿងហេតុដ៏គួរឲ្យសោកស្តាយមួយថា៖ “ខេត្តព្រះសីហនុ-លោកឧកញ៉ាទៀ វិចិត្របានសម្តែងការសោកស្តាយ ក្រោយពីជួយសង្គ្រោះជីវិតសត្វឈ្លូសមួយក្បាលមិនទទួលជោគជយ័ ដែលបច្ចុប្បន្នសត្វឈ្លូសដ៏ស្លូតបូតមួយក្បាលនេះផុតជីវិតទៅហើយ។

បើតាមលោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៏ថា សត្វឈ្លូសមួយក្បាលនេះមានរបួសពេញខ្លួន ហើយត្រូវប្រជាពលរដ្ឋចាប់បាន និងយកមកប្រគល់ជូនលោកឧកញ៉ានៅវេលាថ្ងៃត្រង់ថ្ងៃ19.06.2019 ដើម្បីសង្គ្រោះ និងព្រលែងចូលក្នុងព្រៃវិញ។ ក្រោយទទួលបានសត្វឈ្លូសនេះពីពលរដ្ឋ លោកឧកញ៉ាទៀ វិចិត្រ ក៏បានហៅគ្រូពេទ្យសត្វមកជួយព្យាបាលដើម្បីសង្គ្រោះជីវិត ប៉ុន្តែពេទ្យសត្វជួយមិនបានឡើយដោយសារសត្វឈ្លូសនេះមានរបួសក្នុងខ្លួនខ្លាំង ដែលតាមពលរដ្ឋថា សត្វឈ្លូសនេះ ពេលជួបមនុស្សវាភ័យប្រឹងរត់ បុកប៉ះដើមឈើ និងវត្ថុរឹងផ្សេងៗទៀត មុននឹងពលរដ្ឋនាំយកមកប្រគល់ជូនលោកឧកញ៉ា។

ក្រោយព្យាបាលមិនបានជោគជ័យ នៅរសៀលថ្ងៃ19.06.2019 លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ចែងអោយក្រុមការងារនាំយកសពសត្វឈ្លូសនេះទៅកប់ ជាមួយនឹងការសោកស្តាយដែលមិនអាចជួយសង្គ្រោះបាន៕

(Visited 112 times, 1 visits today)