នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោកទៀ សុខា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ចូលរួមពី លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមការងារកង់តំបន់ភ្នំអារ៉ែង ក្រុមម៉ូតូធំ BMW និងបងប្អូនសប្បុរសជនច្រើនរូបទៀត បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនក្មួយៗតូចៗដែលជាកុមារកំព្រា ពិការ គថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅក្នុងបុរីទារក និងកុមារជាតិ ស្ថិតនៅផ្លូវដួងងៀប២ ភូមិគោកចំបក សង្កាត់ចោមចៅ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នាដូវបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​ ក្នុងនោះក៏បានផ្តល់ថវិកា បានមកពីសប្បុរសជននិងការឧបត្ថមរបស់លោកឧកញ៉ា ទៀ វិចិត្រ ចំនួន២០លានរៀល ដល់បុរីទារកនិងកុមារជាតិ សម្រាប់ប្រើប្រាស់មើលថែកុមារទាំងអស់នោះផងដែរ។

លោកទៀ សុខា ថ្លែងថា សកម្មភាពនេះធ្វើទ្បើង ដើម្បីផ្តល់កម្លាំងចិត្ត ភាពកក់ក្តៅ និងបង្កើតស្នាមញញឹមសំរាប់ក្មេងៗពិការ គថ្លង់ ជាកុមារកំព្រាដែលត្រូវបានម្តាយ ឪពុក បោះបង់ចោល និងម្តាយ ឪពុក ស្លាប់ចោល បច្ចុប្បន្នមើលថែរដោយលោកគ្រូ អ្នកគ្រូ នៅក្នុងបុរីទារក និងកុមារជាតិ

សូមទស្សនាវីដេអូខាងក្រោម:

(Visited 259 times, 1 visits today)