ខេត្តព្រះសីហនុ-នៅថ្ងៃ៥កញ្ញា២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលថ្មីទៀត ទម្ងន់៤៥គីឡូក្រាម យកទៅព្រលែងនៅក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីពលរដ្ឋអ្នកនេសាទដែលសត្វល្មិចនេះជាប់ទូកបងប្អូនអ្នកនេសាទ ហើយបងប្អូនអ្នកនេសាទស្រឡាញ់ទឹកចិត្តសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រដែលបានលែងសត្វជាបន្តបន្ទាប់ ក៍នាំយកសត្វល្មិចឬអណ្តើកសមុទ្រនេះមកប្រគល់ជូនលោកឧកញ្ញ៉ា ដើម្បីព្រលែងក្នុងសមុទ្រវិញ យកជាបុណ្យកុសលផងនិងជួយការពារអភិរក្សសត្វសមុទ្រកម្រផង។
លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងថា នេះជាការព្រលែងសត្វអណ្តើកសមុទ្រលើកទី១០៦ និងបើគិតជាចំនួនសត្វល្មិច ឬអណ្តើកសមុទ្រដែលលោកបានលែងទាំង១០៦លើកនេះ សរុបទាំងតូច ទាំងធំ មានជាង២០០ក្បាលហើយ។ លោកឧកញ៉ា ទៀ វិចិត្រ បានជំរាបអោយបងប្អូនអោយដឹងផងដែរថា
អណ្តើកសមុទ្រមាន ០៥ ប្រភេទ នៅប្រទេសកម្ពុជា រួមមាន ក្រាស ល្មិច ល្មិចក្បាលធំ ល្មិចប្រផេះ និងល្មិចព្រុយបី ។ អណ្តើកសមុទ្រសុីពពុះទឹក ស្តង់ ដែលជាសត្វបំផ្លាញប្រព័ន្ធអេកូឡូសុីតំបន់ផ្កាថ្ម ហើយវាសុីស្មៅសមុទ្រ ដែលធ្វើឲ្យស្មៅសមុទ្រដុះលូតលាស់បានល្អ និងបានផ្តល់ជាជម្រកដល់ប្រភេទសត្វផ្សេងៗទៀត ដូចជាពពួកត្រី ក្តាម បង្គានិងមឹកជាដើម។ ម៉្យាងទៀតវាផ្តល់នូវប្រភពសារធាតុចិញ្ចឹមដល់ប្រព័ន្ធអេឡូសុីតំបន់ឆ្នេរផងដែរ។
អណ្តើកសមុទ្រ ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក មកទស្សនាតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលអាចផ្តល់ចំណូលដល់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។
ជារួមអណ្តើកសមុទ្រ ជួយថែរក្សាសមុទ្រឲ្យមានបរិស្ថានល្អ សំបូរធនធាន និងផ្តល់អត្ថប្រយោជន៍ឲ្យយើងគ្រប់គ្នា🇰🇭🇰🇭🇰🇭🇰🇭៕