នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់ក្រុមការងារនិងសម្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ១៩  ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។ជំនួយនេះត្រូវបានប្រគល់នៅគោលដៅផ្លូវជាតិលេខ៤(ក្បាលឆាយ) ហើយសមត្ថកិច្ចរដ្ឋបាលខេត្តដែលអញ្ជើញទទួលតំណាងដោយ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ

  លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានពាំនាំនូវសេចក្តីថ្លែងអំណរគុណពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាពកងកម្លាំងមានសមត្ថកិច្ចទាំងអស់ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួមចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ជូនកងកម្លាំងប្រចាំការតាមគោលដៅបិទខ្ទប់ក្រុង បន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារនិងសម្ថកិច្ចចម្រុះប្រចាំនៅគោលដៅ ទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូនក្នុងមួយគោលដៅទទួលបាន៖

1 ទឹកសុទ្ធ 10កេះ          សរុប 480កេះ    

2 បាកាស 5 កេះ            សរុប 240កេះ

3 មីកំប៉ុង  1 កេះ ធំ         សរុប 48 កេះធំស្មើនឹង576យួរ

4 កាហ្វេកំប៉ុង 5 កញ្ចប់    សរុប 240 កញ្ចប់

5 ម៉ាស់     10 ប្រអប់       សរុប 480 ប្រអប់

6 អាកុល 2 កាន              សរុប 96 កាន

7 ត្រីខកំប៉ុង 2 យួរ           សរុប 96 យួរ

8 របាំងមុខ 20 ឈុត        សរុប  960 ឈុត៕

(Visited 56 times, 1 visits today)