កាលពីរសៀលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកាចំនួន១លានរៀល ទៅឧបត្ថម្ភ ដល់លោកយាយក្រីក្រមួយរូប ប្រកបរបរ លក់នំកងហើយក៏ជួបគ្រោះថ្នាក់ ដួលបាក់កដៃ ពេលធ្វើដំណើរត្រលប់មកពីលក់នំវិញ ហើយខ្វះខាតថវិកា សំរាប់ព្យាបាល ដោយសារតែជីវភាពលោកយាយក្រីក្រលំបាក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយរងគ្រោះមានឈ្មោះ អុិន សារឿន អាយុ៦៣ឆ្នាំ មុខរបរប្រចាំថ្ងៃដើរលក់នំកង រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា ការផ្តល់ជំនួយថវិកាចំនួន ១លានរៀលនេះ  គឺជាផ្នែកមួយជួយសម្រួលដល់លោកយាយសម្រាប់យកទៅព្យាបាលដៃរបស់លោកយាយឲ្យទាន់ពេលវេលា។

ក្នុងនោះដែរក្រោយទទួលបានថវិកាឧបត្ថម្ភខាងលើ លោកយាយ អុិន សារឿន បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាខាងលើ ដើម្បីឲ្យលោកយាយ បានយកថវិកានេះយកមកព្យាបាលដៃរបស់លោកដៃ ដែលជួបគ្រោះថ្នាក់ និងបានជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អនិងប្រកបដោយពុទ្ធពរគ្រប់ប្រការ៕

(Visited 32 times, 1 visits today)