កាលពីយប់ ឈានចូលថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២២លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៏មានថា ស្រ្តីម្នាក់កំពុងមានទម្ងន់ ស្រាប់តែមានអាការះធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានការស្នើសុំផ្ទាល់ពីក្រុមគ្រួសាររបស់ស្រីរងគ្រោះ លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកស្រ្តីរងគ្រោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នករងគ្រោះមានឈ្មោះ វ៉ា ស្រីនិចអាយុ២២ឆ្នាំ មានប្តីឈ្មោះ ជាពិសិដ្ឋអាយុ២៣ឆ្នាំមុខរបរកម្មករធ្វេីផ្លូវ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុបានជោគជ័យ។

បន្ទាប់ពីស្រ្តីរងគ្រោះ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះបានធូរស្រាលហើយ ក៏បានចេញពីមន្ទីរពេទ្យ ដោយមើលឃើញស្រ្តីរងគ្រោះមានជីវភាពខ្វះខាត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ក្រុមការងារ នាំយកថវិកាចំនួន ១លានរៀលបន្ថែមទៀត យកទៅជូនស្រ្តីរងគ្រោះ សំរាប់ដោះស្រាយជីវភាពផងដែរ៕

(Visited 12 times, 1 visits today)