លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា ហើយត្រូវការសង្គ្រោះក្នុងពេលតែមួយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណី ទាំង២ ផ្សេងគ្នានោះរួមមាន:
– ករណីទី១ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនស្រីមួយរូប មានផ្ទៃពោះ មួយខែកន្លះ មានឈ្មោះ បិន ផា អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបររៀបបន្ទប់ នៅរីស៊ត ហ្គោហ្គេន បានជួបគ្រោះថ្នាក់ ដួលក្នុងបន្ទប់ទឹក ។
– ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនប្រុសមួយរូប មានឈ្មោះ កែវ ចំណាប់ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង នៅ មេត មាំងឃី បឹងហ្គាឡូ មានជំងឺគ្រុនពោះវៀន បណ្ដាលឲ្យចុកខ្លាំង ។
ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕