លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ធ្វើដំណើរតាមម៉ូតូទឹក ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅជូនប្រជានេសាទមួយគ្រួសារមានជីវភាពក្រីក្រខ្វះខាត ដែលកំពុងនេសាទនៅសមុទ្រក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃនៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ ទើបកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ក៏បានធ្វើដំណើរតាមម៉ូតូទឹក ចុះទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករ ចំនួន ០១បាវ ស្មើ៥០គីឡូក្រាម មីចំនួន ០៥កេសត្រីខចំនួន០៥យួរ ទឹកត្រីចំនួន ១យួរ ទឹកសុីអុីវចំនួន០១យួរ ស្ករសចំនួន០១គីឡូក្រាម ប៊ីចេងចំនួន០១គីឡូក្រាម អំបិលចំនួន០២គីឡូក្រាមនិងទឹកបរិសុទ្ធចំនួន០២កេស ជូនប្រជានេសាទក្រីក្រមួយគ្រួសារនេះ ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារនិងលើកទឹកចិត្តចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ ។
លោកឧកញ៉ា ទៀ វិចិត្រ ក៍បានជម្រាបជូនពលរដ្ឋគ្រួសារអ្នកនេសាទរូបនេះ ឲ្យប្រុងប្រយត្ន័ផងដែរ ពេលចេញនេសាទក្នុងសមុទ្រពិសេសពេលធាតុអាកាសមិនល្អ ដូចជាពេលមានខ្យល់និងភ្លៀងខ្លាំងជាដើម៕ សូមទស្សនាវីដេអូខាងក្រោម: