នៅរសៀល ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍មួយរូប ជាជនបរទេស ដែលបានដួលសន្លប់នៅមុខបន្ទប់ ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះ មានឈ្មោះ មានឈ្មោះ Wayne Michael  Meegan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ អៀរឡង់។

ភ្ញៀវទេសចរណ៍រងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋានបញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

ប្រភពព័ត៍មានចុងក្រោយពីគ្រូពេទ្យឲ្យដឹងថា  ដោយស្ថានភាពអាការៈជំងឺជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបានជនរគ្រោះក៏បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះផងដែរ

(Visited 5 times, 1 visits today)