នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ  ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទាំងដូសទី១និងដូសទី២។ អញ្ជើញទទួលជំនួយនេះ តំណាងដោយឯកឧត្តម ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាមឯកឧត្តម នាយឧត្តមនាវីទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក ហើយពិធីប្រគល់ទទួលធ្វើឡើងនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។ ម្ហូបអាហារនិងសម្ភារៈត្រូវបានបែងចែកជូនក្រុមគ្រូពេទ្យកងទព័ជើងទឹកទាំង៣ផ្នែកដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖

1  សាច់ក្រក 500គីឡូ      សរុប 1500គីឡូ    

2 ត្រីងៀត  500គីឡូ        សរុប 1500គីឡូ

3 មីកំប៉ុង  20កេះ             សរុប 60 កេះ

4 អង្ករ 1តោន                  សរុប 3តោន

5 ត្រីខ 20កេះធំ              សរុប 60កេះធំ

6 បន្លែ 5000គីឡូ           សរុប 15000គីឡូ

7 ទឹកក្រូច 10កេះ             សរុប 30កេះ

8 បាកាស 10កេះ             សរុប 30កេះ

9 ខារ៉ាប៉ាវ 10កេះ             សរុប 30កេះ

10 ទឹកសុទ្ធ 50កេះ           សរុប 150កេះ

11 ម៉ាស់ 2កេះធំ               សរុប 6កេះធំ

12 ទឹកអាកុល 20កាន      សរុប 60កាន

13 ស្រោមដៃ 2កេះធំ      សរុប 6កេះធំ

14 របាំងមុខ 200ឈុត    សរុប 600ឈុត

15 ដបសំរាប់បាញ់អាកុល 10ដប  សរុប 30ដប៕

(Visited 74 times, 1 visits today)