លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុនGTVC ទៅទទួលយកស្រ្តីម្នាក់ ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺធ្លាក់ឈាមធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់  បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះជាស្ត្រីមានផ្ទៃពោះ និងថាការធ្លាក់ឈាមធ្ងន់ធ្ងរនេះ កើតឡើងក្រោយស្ត្រីរងគ្រោះជិះអង្រឹង ហើយដាច់អង្រឹងធ្លាក់មកដីកាលពីប៉ុន្មានថ្ងៃមុន។ សកម្មភាពជួយដឹកជញ្ជូនស្ត្រីរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្ត ធ្វើឡើងនៅព្រឹកថៃ្ងទី០៨ ខែមេសា ឆ្នាំ២០២១  ក្រោយពីទទួលដំណឹងនេះភ្លាមៗ ស្រ្តីរងគ្រោះមាន ឈ្មោះ អុល ណន ភេទស្រី អាយុ៤១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា អូប័រពេទ្យរបស់ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា បង្កើតឡើងសំរាប់ចេញជួយសង្គ្រោះប្រជាពលរដ្ឋឬភ្ញៀវទេសចរណ៍ នៅពេលមានជំងឺឬជួបហេតុការណ៍ផ្សេងៗ នៅលើផ្ទៃសមុទ្រ និង នៅតាមបណ្តាលកោះនាៗ ក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកសង្ក្រោះនៅមន្ទីរពេទ្យក្នុងខេត្តបានឆាប់រហ័ស៕

(Visited 25 times, 1 visits today)