លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមការងារក្រុមហ៊ុន G.T.V.C សហការជាមួយទូក របស់ប្រជានេសាទ ដែលរូបលោកបានរៀបចំឡើង បានរកឃើញសពក្មេងស្រីលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រះនោះឃើញហើយ  គឺព្រឹកព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាណ២០២០។

សូមបញ្ជាក់ថា នៅព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានដឹកនាំផ្ទាល់ដោយបញ្ចេញអូប័រល្បឿនលឿនចំនួន០៥គ្រឿង ដើម្បីចុះជួយស្វែងរកក្មេងស្រី​វ័យ ១៣​ឆ្នាំ​ម្នាក់ ដែលបាន​លង់ទឹក​សមុទ្រ និងបាត់ខ្លួន ក្នុងអំឡុងពេល​ធ្វើដំណើរទៅលេង​ទឹកសមុទ្រ ​នៅ​ឆ្នេរ​អូរត្រេះ​ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សកម្មភាពស្វែងរកក្មេងស្រីរងគ្រោះខាងលើនេះ រូបលោកបានដឹកនាំដោយផ្ទាល់នៅព្រឹកនេះ និងបានរកសពក្មេងស្រីរងគ្រោះ នៅឆ្នេរអូរត្រេះ២ ក្រុងព្រះសីហនុ។

សូមទស្សនាវីដេអូខាងក្រោម:

 

 

(Visited 295 times, 1 visits today)