ក្រោយពីទទួលដំណឹងថា ទូកនេសាទមួយគ្រឿងបានលិចនៅចំណុចជិតកោះព្រីង ហើយត្រូវបានប្រជានេសាទដូចគ្នា ជួយស្រង់ នឹងបានអូសទូកមកក្បែរកោះរ៉ុង ហើយប្រជានេសាទទាំងនោះ បានដាច់អាហារ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និង ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារនឹងអូប័រល្បឿនលឿនមួយគ្រឿង នាំយកស្បៀងអាហារ មានដូចជាបាយ មី ទឹកសុទ្ធ ទឹកក្រូច រួមជាមួយ ប្រេង និង ថវិកា ទៅជូនប្រជានេសាទ ដែលលិចទូក ហើយដាច់អាហារ នៅចំនុចក្បែរកោះរ៉ុង។
បើតាមអ្នកបើកទូកនេសាទនេះប្រាប់ថា ទូកនេសាទរបស់គាត់លិចដោយសារ ប្រេះទូកហើយទឹកចូលទូកក៏លិចទៅ នៅក្បែរកោះព្រីង ភ្លាមៗបានប្រជានេសាទដូចគ្នាជួយស្រង់និងអូសទូកយកមកក្បែរកោះរ៉ុង ហើយដាច់អាហារ ទើបបានទាក់ទងសុំជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ ហើយភ្លាមៗលោកឧកញ៉ាក៍បានបញ្ជូនក្រុមការងារនឹងអូបរ័ល្បឿនលឿន នាំយកស្បៀងអាហារ ប្រេងនិង ថវិកា ទៅជួយសង្គ្រោះទាន់ពេល នឹងបានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបាននាំជំនួយមកជួយទាន់ពេលវេលាពេលគាត់ជួបគ្រោះអាសន្ន៕