នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលដំណឹងថាមាន គ្រូបង្រៀនម្នាក់ ឈ្មោះ ងែត រ៉ុង ភេទប្រុស អាយុ 35ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺលើសឈាម ដួលប្រកាច់ ត្រូវការសង្គ្រោះបន្ទាន់នោះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ទៅទទួលយកគ្រូបង្រៀនរូបនោះ ដឹកយកមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗដែរ។ បច្ចុប្បន្ន គ្រូបង្រៀនរូបនោះបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្ត ដោយសុវត្ថិភាពហើយ៕ សូមទស្សនាវីដេអូខាងក្រោម:
(Visited 298 times, 1 visits today)