សមត្ថកិច្ចនិងក្រុមសង្គ្រោះ ចូលរួមពីកម្លាំងអូបរ័របស់លោកឧកញ៉ា ទៀ វិចិត្រ ផង បានចុះជួយជនរងគ្រោះ ដោយសារអគ្គិភយ័ឆេះទូកនេសាទមួយគ្រឿងកាលរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩   នៅក្នុងសមុទ្រចំណុចមុខផែធំចន្លោះកោះពស់ ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ សមត្ថកិច្ចប្រាប់ថា ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទដែលឆេះនោះ ទី១.ឈ្មោះម៉ម ប៊ុនធឿនភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក, ទី២.ឈ្មោះហៀក បឿនភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ) និងទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។តាមម្ចាស់ទូក ថាមូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ  ហើយសម្ភារៈនេសាទនៅលើទូកខូចខាតទាំងស្រុង ក្រោយកើតហេតុ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ចំនួន២គ្រឿងសហការជាមួយសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេលវេលា និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ក្នុងនោះលោកឧកញ៉ា បានចេញថ្លៃព្យាបាលទាំងស្រុង និងឧបត្ថម្ភថវិកាបន្ថែម៤លានរៀលទៀត ផងដែរ។

សូមទស្សនាវីដេអូខាងក្រោម:

(Visited 362 times, 1 visits today)