នៅព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និងថវិកា ទៅឧបត្ថម្ភដល់វិរៈយុទ្ធជនកងទព័ជើងទឹកដែលឈរជើងប្រចាំការ ការពារនៅកោះពូលូវ៉ៃនិងកោះតាង ដែលជាដីកោះដាច់ស្រយាល ស្ថិតនៅក្នុងលម្ហសមុទ្រទឹកជ្រៅរបស់ប្រទេសកម្ពុជា និងមានចម្ងាយ ឆ្ងាយពីក្រុងព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយមាន ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកាទាំងអស់ នាំមកឧបត្ថម្ភដល់វិរៈយុទ្ធជន កងទព័ជើងទឹកនៅលើកោះទាំង២ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរខាងមុខនេះ ដើម្បីតបស្នង ចំពោះការខិតខំការពារដែនកោះដាច់ស្រយាលរបស់កម្ពុជាយើង មេបញ្ជាការកងទព័ការពារកោះទាំង២ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ព្រមទាំងក្រុមការងារសប្បុរសធម៍ ដែលបានចំណាយពេលធ្វើដំណើរផ្លូវឆ្ងាយ កាត់រលកសមុទ្រ នាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និងថវិកាមកឧបត្ថម្ភដល់កងទព័ មុនបុណ្យចូលឆ្នាំថ្មីមកដល់។ ជាមួយគ្នានេះលោកមេបញ្ជាការកោះទាំង២ថ្លែងថា បច្ចុប្បន្ននេះ នៅលើកោះពូលូវ៉ៃនិងកោះតាង ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនិងផ្ទាល់ពីបញ្ជាការដ្ឋានកងទព័ជើងទឹក ជីវភាពនិងការរស់នៅរបស់កងទព័នៅលើកោះមានស្ថានភាពល្អប្រសើរ មិននៅដាច់ឆ្ងាយ ជាកោះដាច់អាលយ័ដូចពីមុនទៀតទេ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 245 times, 1 visits today)