លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសម្ភារៈសិក្សា កង់ និងថវិកាមួយចំនួនទៀត ទៅឧបត្ថម្ភជូនសិស្សានុសិស្សក្រីក្រជួបការលំបាកច្រើននាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សារ អូរកក់ ក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំ ស្ថិតនៅភូមិអូរកក់ ឃុំអូរគៀង ស្រុកសំបូរ ខេត្តក្រចេះ។ អំណោយដែលលោកឧកញ៉ាឧបត្ថម្ភរួមមានសិស្សម្នាក់ៗទទួលបានសម្លៀកបំពាក់២សម្រាប់ កង់១ជាមធ្យោបាយជិះមកសាលារៀន អមដោយថវិកាម្នាក់ៗចំនួនមួយមុឺនរៀន កាតាបដាក់សម្ភារៈសិក្សានិងសម្ភារៈសិក្សាមួយចំនួនទៀត។លោកគ្រូ អ្នកគ្រូនិងអាណាព្យាបាលសិស្ស បានថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសរបស់ លោកឧកញ៉ាទៀ វិចិត្រ ដែលសន្តោសជួយដល់សិស្សក្រីក្រជួបការលំបាក បានផ្តល់ជាកម្លាំងចិត្តបន្ថែមដល់សិស្សានុសិស្សកូនចៅប្រជាពលរដ្ឋនៅតំបន់នេះខិតខំសិក្សារៀនសូត្របន្តទៀត ៕ សូមទស្សនាវីដេអូខាងក្រោម:
(Visited 279 times, 1 visits today)