លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលធំមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។

តាមប្រជាពលរដ្ឋជាម្ចាស់សត្វពង្រូល បានអោយដឹងថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់សត្វ ដែលបានប្រគល់សត្វពង្រូល មកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕សូមទស្សនាវីដេអូខាងក្រោម:

(Visited 70 times, 1 visits today)