លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វសំពោជក្រអូបមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។

តាមប្រជាពលរដ្ឋជាម្ចាស់សត្វសំពោជក្រអូបបានអោយដឹងថាការដែលស្មគ្រ័ចិត្តប្រគល់សត្វសំពោជក្រអូបនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្សនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់សត្វសំពោជក្រអូប ដែលបានប្រគល់សត្វពង្រូលនិងសត្វសំពោជមកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:

(Visited 220 times, 1 visits today)