លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វក្ងោកមួយក្បាល ពីប្រជាពលរដ្ឋ រស់នៅខេត្តកំពត ដើម្បីយកមកចិញ្ចឹមនៅតំបន់ធម្មជាតិ។

តាមពលរដ្ឋជាម្ចាស់សត្វក្ងោកមួយក្បាលនេះ បានប្រាប់ថាការដែលស្មគ្រ័ចិត្តនាំយកសត្វក្ងោកនេះមកជូន ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកឧកញ៉ា នឹងព្យាយាមចិញ្ចឹមនឹងថែរក្សារសត្វក្ងោកនេះអោយបានល្អបំផុត នឹងដាក់អោយសត្វក្ងោកនេះ បានរស់មានសេរីភាពនៅក្នុងតំបន់ធម្មជាតិរបស់លោកឧកញ៉ា។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វក្ងោកនេះមកជូន លោកឧកញ៉ា ទៀ វិចិត្រ ចិញ្ចឹមនឹងថែរក្សា លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:

(Visited 226 times, 1 visits today)