លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ  ថ្មីៗនេះ បាននាំយកអំណោយទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ១២៦ គ្រួសារ ដើម្បីជួយរំលែកការលំបាករបស់ពលរដ្ឋក្នុងពេលកំពុងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាននូវគ្រឿងឧបភោគបរិភោគ រួមមាន៖

  -​ អង្ករ ចំនួន២៥ គីឡូក្រាម

  -​ ត្រីខចំនួន យួរ

  -​ ទឹកស៊ីអ៊ីវ ចំនួន២ដប

  -​ ស្ករស ចំនួន គីឡូក្រាម

  -​ មី ចំនួន១កេស

  -​ ម៉ាសចំនួន១ប្រអប់ និងជែលលាងដៃចំនួន១ដប

  -​ អំបិលអ៉ីយ៉ូតចំនួន គីឡូក្រាម

  -​ ថវិកា ចំនួន៨០,០០០រៀល។ ក្រៅពីនេះ លោកឧកញ៉ា ក៍បានឧបត្ថម្ភថវិកាបន្ថែមចំនួន៨០០,០០០រៀលដល់ក្រុមការងារភូមិនិងឃុំផងដែរ។

ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ  បង្ការជំងឺកូវីដ១៩ ឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំ  ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារនិងសហគមន៍៕ សូមទស្សនាវីដេអូខាងក្រោម:

 

(Visited 130 times, 1 visits today)