លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានទៅចែកជូនកុមារ៉ា ពិការ មានឈ្មោះ ភក្តី អាយុ១០ឆ្នាំ នឹងមានឳពុកម្តាយមានជីវភាពខ្វះខាត រស់នៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារក្រីក្រមួយនេះដែលមានកូនពិការពីកំណើតផងនោះ ព្រមទាំងបានគូសបញ្ជាក់ថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិន ប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
អំណោយរបស់ សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបាននាំយកមកប្រគល់ជូនរួមមាន:
រទេះសំរាប់ជនពិការ១ សំភារៈរបស់លេងសំរាប់កុមារ នឹង ម្ហូបអាហារចម្រុះ រួមទាំងថវិកា ៥០មុឺនរៀល។ ជាមួយនោះដែរលោកឧកញ៉ា ទៀ វិចិត្រ ក៏បានផ្ដាំផ្ញើ ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ផងដែរ។
ជាចុងក្រោយ អ្នកម្តាយតំណាងអោយកូនជាកុមាពិការ បានថ្លែងអំណរគុណដល់ សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងសូមជូនពរអោយសម្តេចមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៌ កាយពលមាំមួន ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំនៃក្តីសង្ឃឹម និងស្នាមញញឹមរបស់ ប្រជាជនខ្មែរជាដរាបរៀងទៅ៕
សូមទស្សនាវីដេអូខាងក្រោម: