លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានចេញអូប័រទៅជួយសង្គ្រោះនៅសមុទ្រ ក្រោយសត្វឈ្លូសនេះរត់ចូលទៅក្នុងសមុទ្រ ក្រោយចាប់បាន ប្រជាពលរដ្ឋបានប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអោយសត្វនេះបានរស់រានមានជីវិតនិងបានព្យាបាលរបួសអោយបានជាសះស្បើយ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វឈ្លូសនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីចិញ្ចឹម ព្យាលបាលរបួស ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារចង់អោយសត្វឈ្លូសនេះមានបានព្យាបាលរបួសអោយបានជាសះស្បើយឡើងវិញ នឹងចង់ឃើញសត្វឈ្លូសមួយក្បាលនេះមានការរស់រានមានជីវិតបន្តទៀត។ រយះពេលជិតមួយឆ្នាំ លោកឧកញ៉ា ទៀ វិចិត្រ បានព្យាបាលរបួសសត្វឈ្លូសនេះបានជាសះស្បើយ និង មានសុខភាពល្អឡើងវិញ។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វឈ្លូសនេះមកប្រគល់ជូនអោយ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីមើលថែរក្សារលោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម: