លោកឧកញ៉ាទៀ វិចិត្រ បាននាំយកសត្វអកភ្នំមួយក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ។

លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វអកភ្នំនេះប្រជាពលរដ្ឋទិញមកដើម្បីចិញ្ចឹម ប៉ុន្តែដោយសារជីវភាពខ្វះខាតនឹងប្រពន្ធសំរាលកូនផងនោះ ក៏មិនមានលទ្ធភាពបន្តចិញ្ចឹមបានទៀត ក៏បាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអកភ្នំមួយក្បាលនេះមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអកភ្នំមួយក្បាលនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានផ្តល់ថវិការមួយចំនួនដើម្បីជួយដោះស្រាយជីវភាពគ្រួសារម្ចាស់សត្វអកភ្នំនេះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម:

(Visited 507 times, 1 visits today)