លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកកូនសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពររបស់ប្រជាពលរដ្ឋប្រគល់ជូន ដើម្បីអោយសត្វនេះបានរស់រានមានជីវិតនិងបានព្យាបាលរបួសអោយបានជាសះស្បើយ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាកូនសត្វឈ្លូសនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីចិញ្ចឹមក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារចង់អោយកូនសត្វឈ្លូសនេះមានបានព្យាបាលរបួសអោយបានជាសះស្បើយនឹងមានបំណងអោយលោកឧកញ៉ា ជួយចិញ្ចឹមថែរក្សារជារៀងរហូត។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកកូនសត្វឈ្លូសនេះមកប្រគល់ជូនអោយលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីចិញ្ចឹម លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម: