លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វទោច ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ ក្រោយព្យាបាលរបួសជាសះស្បើយ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វទោចនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វទោចនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម: