លោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវចូលរមណីយដ្ឋានគីរីរម្យក៏ប្រទះឃើញលោកយាយ២នាក់ ដែលមានវ័យចំណាស់ទៅហើយ ក៏នៅតែប្រឹងលក់កម្រងផ្កា ដើម្បីរកប្រាក់ដោះស្រាយជីវភាព ដោយក្តីអាណិត លោកយាយវ័យចំណាស់ទាំងពីរ លោកឧញ៉ា ក៏បានចុះទៅសួរសុខទុក្ខនឹងបានជួយទិញកម្រងផ្កាយកទាំងអស់ នឹងបានជូនថវិការបន្ថែមក្នុងម្នាក់ចំនួន២០មុឺនរៀលផងដែរ។

ក្នុងវីដេអូនេះលោកឧកញ៉ា ក៏បានសរសេររៀបរាប់ថា៖កូនអើយ! កូនម្តាយបណ្តូលចិត្ត   ចូរស្តាប់ពាក្យពិតពីម្តាយថ្លៃ

ម្តាយតែងទូន្មានកូនរាល់ថ្ងៃ        ឲ្យស្ងួនចរណៃខំសិក្សា

កូនអើយ! ខំរៀនឲ្យបានខ្លាំង      ម្តាយមានកម្លាំងប្រឹងធ្វើការ

រកលុយឲ្យកូនទៅសាលា          ព្រោះចង់ប្រាថ្នាឲ្យកូនល្អ

កូនអើយ! កុំចាយលុយខ្ជះខ្ជាយ   អាណិតអ្នកម្តាយខំត្រដរ

រកបានម្តងៗដោយកម្រ              ម្តាយសូមអង្វរចេះគិតផង

កុំប្រព្រឹត្តខុសច្បាប់សង្គម           ធ្វើឲ្យសមរម្យតាមគន្លង

កុំបំពានគេនាំសៅហ្មង               ត្រូវទុកជាបង ប្អូន មិត្ត

ដំបូន្មានម្តាយមានប៉ុណ្ណឹង            ចូរកូនព្រលឹងចាំក្នុងចិត្ត

ធ្វើខ្លួនជាមនុស្សសុចរិត              វាសនាកូនពិតមានរស្មី៚៕

សូមទស្សនាវីដេអូខាងក្រោម:

(Visited 231 times, 1 visits today)