ដើម្បីអបអរសាទរ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ នាព្រឹកថ្ងៃ១៤កុម្ភៈ២០២១ នៅខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំសមាជិកក្រុមកង់មនុស្សធម៍ខេត្តព្រះសីហនុ ចូលរួមព្រឹត្តិការណ៍កីឡាទេចរណ៍តំបន់ឆ្នេរជិះកង់នៃក្តីស្រឡាញ់ដែលកម្មវិធីនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន និងរដ្ឋបាលខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរជិះកង់នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។

  វិញ្ញាសាកីឡាជិះកង់រួមមាន

. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាលទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។

. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី  ២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាលទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ។

. “Family Couple Rde” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 226 times, 1 visits today)