នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ ដែលកំពុងប្រចាំការ ហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរចលត័ឆ្លងខេត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់មិនអោយឆ្លងជំងឺកូវីដ១៩។ លោក ម៉ាង  សុីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តបានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមចំណែកយ៉ាងច្រើនជាមួយរដ្ឋបាលខេត្តសម្រាប់យុទ្ធនាការ ទប់ស្កាត់ជំងឺកូវីដ១៩ជាបន្តបន្ទាប់កន្លងមក៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 115 times, 1 visits today)