លោកជំទាវ ទាង អេង អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាបនិងលោកឧកញ៉ាទៀ វិចិត្រ នៅថ្ងៃទី១៩កក្កដា២០២០ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នងជូនពលរដ្ឋក្រីក្រមួយគ្រួសាររស់នៅភូមិដូូនស្វាឃុំសំរោងយាស្រុកពួកខេត្តសៀមរាប ហើយថវិកាសាងសង់ផ្ទះនេះឧបត្ថម្ភដោយលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារមានចំនួន៣៨០០ដុល្លាអាមេរិក។ លោកជំទាវទាង អេងមានប្រសាសន៌ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង៦ម៉ែត្រ មាន២បន្ទប់ ប្រកសង្ក័សីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូ សង់ផុតពីដី ប្រគល់ជូនពលរដ្ឋវយ័ចំណាស់មួយគ្រួសារ ប្តីឈ្មោះ គី រី អាយុ៦៥ឆ្នាំពិការជើងឆ្វេងត្រឹមជង្គង់ និងប្រពន្ធឈ្មោះញុឹក ម៉ុនអាយុ៥៩ឆ្នាំ រស់នៅជាមួយកូន ចៅមួយចំនួនទៀត ជាគ្រួសារទីទល័ក្រជួបការលំបាក។ ក្នុងនាមសាខាកាបាទក្រហមខេត្តសៀមរាប លោកជំទាវ ទាង អេង បានថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារដែលបានឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះមួយខ្នងនេះជូនពលរដ្ឋពិការនិងជាគ្រួសារជួបការលំបាកនៅក្នុងខេត្តសៀមរាប បង្ហាញពីកាយវិការមនុស្សធម៌ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 115 times, 1 visits today)