ដោយក្តីសណ្ដោះអាណិតស្រឡាញ់សត្វ បុរសជាជនជាតិចិនកាត់អាមេរិកាំងម្នាក់បានអាណិតសត្វពង្រូលពីរក្បាល(ញី-ឈ្មោល) ដែលស្ថិតនៅក្នុងហាងលក់ម្ហូបអាហារមួយកន្លែងពេលដែលគាត់ចូលទៅញុំាអាហារនៅទីនោះ ពេលដែលគាត់បានដឹងថាសត្វពង្រូលទាំងពីរក្បាលនេះ ត្រូវបានគេទុកធ្វើជាម្ហូបអាហារ គាត់មានការសោកស្រេងជាខ្លាំង។ គាត់ក៏បានសុំទិញគេដើម្បីអោយវារួចផុតពីសេក្តីស្លាប់ក្នុងតម្លៃដែលនឹកស្មានមិនដល់ប្រមាណជាង 3,000$។
ដោយឃើញសកម្មភាពរបស់ លោកឧកញ្ញ៉ា ទៀ វិចិត្រ តែតែងអភិរក្ស សត្វតម្រៗតាមរយៈបណ្ដាញសង្គមផ្សេងៗ គាត់ក៏បានយកមកប្រគល់ជូន លោកឧកញ្ញ៉ា ទៀ វិចិត្រ សម្រាប់ក្នុងការព្រលែងអោយវាទៅរស់នៅក្នុងព្រៃធម្មជាតិរបស់វាវិញ។ តែរឿងនឹកស្មានមិនដល់ពង្រូលមួយក្នុងចំណោម ពង្រូលទាំងពីរគឺពង្រូលញី បានត្រូវរបួសយ៉ាងខ្លាំង នឹងមានសភាពទ្រុតទ្រោម ជាងពង្រូលឈ្មោល ។
ឃើញដូចនេះ លោកឧកញ្ញ៉ា ទៀ វិចិត្រ ក៏មិនបានយកវាទៅព្រលែងភ្លាមៗនុះទេ គឺលោកទុកវាព្យាបាលអោយស្នាមរបួសទាំងអស់ជាសះស្បើយទើបលោកឧកញ្ញ៉ាយកវាទៅព្រលែងក្នុងព្រៃធម្មជាតិវិញ។ ដោយឆ្លងកាត់ការទទួលព្យាបាលអស់រយៈពេល ៤ថ្ងៃឃើញថាសត្វពង្រូលនេះមានកំលាំង ព្រមទាំងរបួសទាំងអស់មានសភាពជាសះស្បើយឡើងវិញ ទើបកឧកញ៉ាទៀ វិចិត្រ បានធ្វើដំណើរទៅរកដែលជាទីតាំងវាអាចរស់នៅក្នុងព្រៃមានសុវត្ថិភាពអោយវាមានសេរីភាពតាមបែបធម្មជាតិរបស់វា។
លោកឧកញ៉ាទៀ វិចិត្រ បានអរគុណបងប្រុសនូវសណ្ដានចិត្តស្រឡាញ់សត្វ នឹងបានចូលរួមអភិរក្សកម្រៗរបស់ប្រទេសកម្ពុជាយើងទាំងអស់គ្នា៕
សូមទស្សនាវីដេអូ
(Visited 448 times, 1 visits today)