នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស២នាក់ដែលបានបើកម៉ូតូទឹកចំនួន២គ្រឿង ត្រលប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុ ទាំងយប់បានតែពាក់កណ្តាលផ្លូវ ម៉ូតូទឹកមួយគ្រឿងខូចម៉ាសុីន រួចក៏ម៉ូតូទឹកមួយគ្រឿងទៀតដែលរួមដំណើរជាមួយជួយអូស ប៉ុន្តែម៉ូតូទឹកដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលអោយម៉ូតូទឹកទាំង២គ្រឿង អណ្តែតក្នុងសមុទ្រ ចំណុចជិតកោះថាស។ ដោយសារតែរលកសមុទ្រខ្លាំង មិនអាចបញ្ជូនអូប័របានទើបលោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនទូកធំចេញទៅជួយសង្គ្រោះបុរសទាំង២នាក់ បើតាមលោកឧកញ៉ា មានប្រសាសន៍ថា នៅត្រង់ចំណុចដែលម៉ូតូទឹកខូច គឺជាឃ្លងច្រកសមុទ្រ ដែលមានរលកខ្លាំងបំផុត ធ្វើអូប័របោកជាមួយនឹងថ្មក្បែរកោះ រួមផ្សំនឹងអាកាសធាតុធ្លាក់ភ្លៀង និងមេឃងងឹត ធ្វើឲ្យការសង្គ្រោះជួបការលំបាកទោះជាយ៉ាងណាក៏ដោយ ក្រោយការខិតខំពីក្រុមការងាររបស់លោកឧកញ៉ារហូតធ្វើឲ្យការសង្គ្រោះបុរសទាំងនាក់ ទទួលបានជោគជ័យដោយសុវត្ថិភាពនិងបានបញ្ជូនមកដល់ដីគោកក្នុងក្រុងព្រះសីហនុហើយ៕

(Visited 5 times, 1 visits today)