សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ក្នុងឱកាសនោះថា ការចូលរួមដាំកូនឈើនាពេលនេះ គឺជាសារមួយជូនដល់ប្រជាពលរដ្ឋកម្ពុជាទូរទាំងប្រទេស ឲ្យមានស្មារតីភ្ញាក់រលឹក ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។ ប្រសិនបើ យើងមិនបានជួយដាំ ថែរក្សា ការពារនោះទេ សូមកុំមករុករាន មកបំផ្លាញនៅទីនេះ ក៏ដូចជាតំបន់អភិរក្សដទៃទៀតក្នុងប្រទេសកម្ពុជា។
សម្ដេចពិជ័យសេនា បានបន្ថែមទៀតថា សកម្មភាពការដាំកូនឈើចម្រុះក្នុងតំបន់ព្រៃរិចរិល លើខ្នងភ្នំគូលែនក្នុងថ្ងៃនេះដែរ វាបានបង្ហាញពីស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល រួមនិងប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និង ធ្វើឲ្យធម្មជាតិនៅក្នុងខេត្តមួយនេះកាន់ស្រស់បំព្រង និងពោរពេញដោយពណ៌បៃតង។

ដែលព្រៃឈើទាំងអស់នេះ នាពេលអនាគតវានឹងក្លាយជាជម្រកជីវចម្រុះសំបូរបែប រីឯសហគមន៍នៅទីនេះ នឹងអាចទាក់ទាញផលប្រយោជន៍បានពីធម្មជាតិ និងមនុស្ស តាមរយៈការបង្កើតតំបន់ទេសចរណ៍ និងវប្បធម៌ជាដើម។ សូមជម្រាបថា ពិធីដាំដើមឈើក្នុងឱកាសនេះ មានគោលបំណងចូលរួមស្តារស្ថានភាពព្រៃឈើ ដែលមានភាពរិចរិលក្នុងប្រទេសកម្ពុជា ឲ្យស្រស់បំព្រងឡើងវិញ ក៏ដូចជាលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងគម្របព្រៃបៃតង នៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន នរោត្តម ភ្នំគូលែននេះបានល្អប្រសើរ ។


ទន្ទឹមនោះដែរ តំបន់ភ្នំគូលែន គឺរាជធានីចាស់ការពីសម័យបុរាណ ដែលសំបូរទៅដោយ ទីតាំងវប្បធម៌ប្រវត្តិសាស្រ្តប្រវត្តិសាស្រ្ត ទីសក្ការៈបូជា រមណីយដ្ឋានធម្មជាតិ និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តសៀមរាប ដែលអាចឲ្យប្រជាពលរដ្ឋនៅតំបន់នេះទាញយកផលប្រយោជន៍ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។


សូមទស្សនាវីដេអូខាងក្រោម

(Visited 305 times, 1 visits today)