(ព្រះសីហនុ)៖ ថវិកាសរុប ៥០លានរៀល ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទទួលពីលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងសប្បុរសជនមួយចំនួនទៀត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលបានឧបត្ថម្ភសម្រាប់កម្លាំងនគរបាលពាក់ព័ន្ធ រួមគ្នាតាមចាប់ឃាតកសម្លាប់ក្មេងតូចទាំងពីរនាក់ ធ្វើឲ្យកក្រើកតាមបណ្ដាញសង្គម Facebook កាលពីប៉ុន្មានថ្ងៃមុននេះ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ថវិកាឧបត្ថម្ភលើកទឹកចិត្តជូនដល់កម្លាំងនគរបាលពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចដោយមានប្រសិទ្ធភាព តាមចាប់ជនដៃដល់នោះ រួមមាន៖ *ទី១៖លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភ៤០លានរៀល*ទី២៖លោកឧកញ៉ា ឡាវ កាង និងលោកជំទាវ…