ខេត្តព្រះសីហនុ៖ មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ យ៉ាងណាមិញបន្ទាប់ពីក្រុងព្រះសីហនុកំពុងតែជួបគ្រោះជន់ទឹកភ្លៀង ហើយអាកាសធាតុប្រែប្រួលធ្វើឲ្យផ្ទៃសមុទ្រមានរលកបោកបក់ខ្លាំងជាហេតុបងប្អូនប្រជានេសាទអាចនឹងប្រឈមមុខហានិភ័យខ្ពស់។ នៅថ្ងៃនេះលោកឧញ៉ា ទៀ វិចិត្រ ក៏បានប្រកាសថា លោកបានត្រៀម អូប័រចំនួន ១០គ្រឿង ដើម្បីជួយសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជានេសាទ និងភ្ញៀវទេសចរណ៍ពេលជួបឧប្បត្តិហេតុផ្សេងៗលើផ្ទៃសមុទ្រ។ ដោយលោកឧកញ៉ាបានសរសេររៀបរាប់ថា៖ “ត្រៀម 100% ខ្ញុំបានត្រៀមអូប័រចំនួន 10 គ្រឿងដើម្បីជួយសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជានេសាទក៏ដូចជាភ្ញៀវទេសចរណ៍ពេលជួបឧប្បត្តិហេតុផ្សេងៗលើផ្ទៃសមុទ្រ”។ លោកឧកញ៉ាក៏បានជូនលេខទូរសព្ទ័ជូនមហាជនជ្រាបផងដែរក្នុងករណីមានហេតុការណ៍និងរកការសង្គ្រោះ ដែលមាន៣ខ្សែ 0763457777 0963457777 0973457777 ៕