ប៉ុន្មានម៉ោងមុននេះ នាថ្ងែទី១៩ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក “Huy Bunleng” បានប្រាប់ឲ្យដឹងនូវរឿងហេតុដ៏គួរឲ្យសោកស្តាយមួយថា៖ “ខេត្តព្រះសីហនុ-លោកឧកញ៉ាទៀ វិចិត្របានសម្តែងការសោកស្តាយ ក្រោយពីជួយសង្គ្រោះជីវិតសត្វឈ្លូសមួយក្បាលមិនទទួលជោគជយ័ ដែលបច្ចុប្បន្នសត្វឈ្លូសដ៏ស្លូតបូតមួយក្បាលនេះផុតជីវិតទៅហើយ។ បើតាមលោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៏ថា សត្វឈ្លូសមួយក្បាលនេះមានរបួសពេញខ្លួន ហើយត្រូវប្រជាពលរដ្ឋចាប់បាន និងយកមកប្រគល់ជូនលោកឧកញ៉ានៅវេលាថ្ងៃត្រង់ថ្ងៃ19.06.2019 ដើម្បីសង្គ្រោះ និងព្រលែងចូលក្នុងព្រៃវិញ។ ក្រោយទទួលបានសត្វឈ្លូសនេះពីពលរដ្ឋ លោកឧកញ៉ាទៀ វិចិត្រ ក៏បានហៅគ្រូពេទ្យសត្វមកជួយព្យាបាលដើម្បីសង្គ្រោះជីវិត ប៉ុន្តែពេទ្យសត្វជួយមិនបានឡើយដោយសារសត្វឈ្លូសនេះមានរបួសក្នុងខ្លួនខ្លាំង ដែលតាមពលរដ្ឋថា សត្វឈ្លូសនេះ ពេលជួបមនុស្សវាភ័យប្រឹងរត់ បុកប៉ះដើមឈើ និងវត្ថុរឹងផ្សេងៗទៀត មុននឹងពលរដ្ឋនាំយកមកប្រគល់ជូនលោកឧកញ៉ា។ ក្រោយព្យាបាលមិនបានជោគជ័យ នៅរសៀលថ្ងៃ19.06.2019 លោកឧកញ៉ា ទៀ វិចិត្រ…
Posts tagged សត្វកម្រ
ឧកញ៉ា ទៀ វិចិត្រ បន្តទទួលប័ណ្ណសរសើរពីអង្គការអន្តរជាតិ ចំពោះការងារអភិរក្សសត្វកម្រ
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី,ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) ដែលជាអ្នកស្រលាញ់ និងជាអ្នកអភិរក្សសត្វអណ្តើកសមុទ្រ ឬសត្វល្មិច ព្រមទាំងសត្វព្រៃជាច្រើនប្រភេទទៀត។ លោកបានឲ្យដឹងថា ចំពោះធ្វើការងារមនុស្សធម៌ ដើម្បីជួយដល់អ្នកទីទល់ក្រ ឬចាស់ជរាបាត់បង់កម្លាំងពលកម្ម និងការងារអភិរក្សសត្វកម្រ ផ្សេងៗ ជាពិសេសសត្វអណ្ដើកសមុទ្រ ឬសត្វល្មិច គឺជាការងារ ដែលរូបលោកពេញចិត្តធ្វើផុសចេញពីបេះដូង និងធ្វើឲ្យអារម្មណ៍ របស់លោក សប្បាយរីករាយបំផុត ហើយលោកបានលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនអស់ជាច្រើន ដោយមិនស្តាយស្រណោះ សម្រាប់បន្តសម្មភាពខាងលើនេះ..។ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌អូរបី(O3)…
ឧកញ៉ា ទៀ វិចិត្រ ៖ ដរាបណាខ្ញុំនៅមានជីវិត នឹងនៅតែធ្វើទានសប្បុរសជូនចាស់ជរា ជនរងគ្រោះធម្មជាតិ និងអភិរក្សសត្វកម្រ
ខេត្តព្រះសីហនុ ៖ ប្រធានក្រុមហ៊ុន ជី. ធី. វី. ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, Speedboat Cambodia) លោកឧកញ៉ា ទៀ វិចិត្រ បាន បង្ហាញអារម្មណ៍ពិតផ្ទាល់ខ្លួនថា ការងារជួយសង្គ្រោះជីវិតមនុស្ស ឬមនុស្សចាស់ជរាគ្មានទីពឹង ជនរងគ្រោះដោយគ្រោះធម្មជាតិ និងការងារអភិរក្សធនធានធម្មជាតិសត្វកម្រ ទាំងសត្វព្រៃ និងសត្វក្នុងសមុទ្រគ្រប់ប្រភេទ ដែលជិតផុតពូជ រូបលោកនឹងនៅតែបន្តធ្វើការងារមនុស្សធ៌ម និងបន្តការងារអភិរក្សដែលលោកធ្លាប់បានអនុវត្តជាបន្តបន្ទាប់មកនេះ ជារៀងរហូត ដរាបណារូបលោក នៅមានជីវិតលើភពផែនដីយើងនេះ។ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាស្ថាបនិកបង្កើតឆ្នេរកម្សាន្តថ្មីមានឈ្មោះថា “ឆ្នេរភ្លោះ កោះឋានសួគ៌…