កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតហើយទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១៣១។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រមួយនេះគឺ KH0393។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹបសៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រហើយការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ…
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន១លានរៀល ជូនដល់លោកយាយក្រីក្រមួយរូប រស់នៅក្រុងកោះរ៉ុង សំរាប់យកទៅព្យាបាលរបួស ក្រោយពីលោកយាយ ដើរលក់នំកង ហើយក៏ជួបគ្រោះថ្នាក់ ដួលបាក់កដៃ
កាលពីរសៀលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកាចំនួន១លានរៀល ទៅឧបត្ថម្ភ ដល់លោកយាយក្រីក្រមួយរូប ប្រកបរបរ លក់នំកងហើយក៏ជួបគ្រោះថ្នាក់ ដួលបាក់កដៃ ពេលធ្វើដំណើរត្រលប់មកពីលក់នំវិញ ហើយខ្វះខាតថវិកា សំរាប់ព្យាបាល ដោយសារតែជីវភាពលោកយាយក្រីក្រលំបាក។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយរងគ្រោះមានឈ្មោះ អុិន សារឿន អាយុ៦៣ឆ្នាំ មុខរបរប្រចាំថ្ងៃដើរលក់នំកង រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា…
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកកុមារីម្នាក់ មានអាការៈក្ដៅខ្លួនខ្លាំង សន្លប់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់
កាលពីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៏មានថា មានកុមារីម្នាក់ មានអាការៈក្ដៅខ្លួនខ្លាំង សន្លប់ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ លោកឧកញ៉ាបានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកកុមារីជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កុមារីរងគ្រោះមានឈ្មោះ ណាង ស្រីមួយ ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះចេត ណាង អាយុ៣២ឆ្នាំ និងម្ដាយឈ្មោះ គឿន ស្រីចម អាយុ២៤ឆ្នាំ…
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា បញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយក ស្រ្តីម្នាក់កំពុងមានទម្ងន់ ស្រាប់តែមានអាការះធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ
កាលពីយប់ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៏មានថា ស្រ្តីម្នាក់កំពុងមានទម្ងន់ ស្រាប់តែមានអាការះធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានការស្នើសុំផ្ទាល់ពីក្រុមគ្រួសាររបស់ស្រីរងគ្រោះ លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកស្រ្តីរងគ្រោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នករងគ្រោះមានឈ្មោះ វ៉ា ស្រីនិច អាយុ២២ឆ្នាំ មានប្តីឈ្មោះ ជា ពិសិដ្ឋ អាយុ២៣ឆ្នាំ មុខរបរ កម្មករ ធ្វេីផ្លូវ…
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកសត្វក្រាស់ ទម្ងន់ធ្ងន់ចំនួន១ក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វក្រាស់ ទម្ងន់ធ្ងន់ចំនួន១ក្បាលទៀតហើយទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣០។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់លើកនេះគឺ KH 0392។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន…
ក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ រកឃើញសពអ្នកនេសាទម្នាក់ ដែលធ្លាក់ចូលសមុទ្របាត់ខ្លួន
ក្រុមការងារជួយសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់ លោកឧកញ៉ា ទៀ វិចិត្រ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានរកឃើញ សាកសព បុរសអ្នកនេសាទម្នាក់ ដែលបានធ្លាក់ពីលើទូកនេសាទ លិចបាត់ខ្លួនចូលទៅក្នុងលម្ហសមុទ្រនោះហើយ កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ។ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបង្ហាញការសោកស្តាយ ចំពោះមរណភាពអ្នកនេសាទរូបនេះ ទោះបីក្រុមសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំចុះល្បាតស្វែងរកជនរងគ្រោះ នៅក្នុងលម្ហសមុទ្រ ទាំងយប់ថ្ងៃបែបណាក្តី។ បុរសអ្នកនេសាទខាងលើនេះ បានធ្លាក់ពីលើទូកនេសាទ ហើយលិចបាត់ខ្លួនក្នុងលម្ហសមុទ្រ កាលពីរសៀលថ្ងៃអាទិត្យ…
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកលោកយាយមួយរូប មានអាការះចុកដេីមទ្រូងខ្លាំង ផ្នែកខាងឆ្វេង ក្រោមឃ្លៀក សង្ស័យបណ្តាលមកពីបញ្ហាសួតធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ
កាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបន្ទាប់ពីទទួលបានព័ត៏មានពីស្រ្តីម្នាក់ ត្រូវជាកូនរបស់លោកយាយមួយរូប រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខណៈម្តាយរបស់គាត់ កំពុងមានអាការះចុកដេីមទ្រូងខ្លាំង ផ្នែកខាងឆ្វេង ក្រោមឃ្លៀក សង្ស័យបណ្តាលមកពីបញ្ហាសួតធ្ងន់ធ្ងរត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកលោកយាយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយជាអ្នកជំងឺ មានឈ្មោះ សុខ សុខុន…
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ចំនួន២ក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករាឆ្នាំ២០២២ បាននាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១២៩។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់និងសត្វល្មិចលើកនេះគឺ KH 0390 និងKH 0391។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា…
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា ហើយត្រូវការសង្គ្រោះក្នុងពេលតែមួយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា ហើយត្រូវការសង្គ្រោះក្នុងពេលតែមួយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណី ទាំង២ ផ្សេងគ្នានោះរួមមាន: – ករណីទី១ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនស្រីមួយរូប មានផ្ទៃពោះ មួយខែកន្លះ មានឈ្មោះ បិន ផា អាយុ ២៦ឆ្នាំ ជនជាតិ…
លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ឧបត្ថម្ភអំណោយជា កង់ ស្បៀងអាហារ និងថវិកា ជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក រស់នៅខេត្តព្រៃវែង
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភអំណោយជា កង់ស្បៀងអាហារ និងថវិកា ជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅខេត្តព្រៃវែង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះ លោកឧកញ៉ា បានចាត់ក្រុមការងារ នាំយកទៅជូនដល់លំនៅដ្ឋានគ្រួសារបុរសពិការរូបនេះ នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកឧកញ៉ា ឲ្យដឹងបន្ថែមថា បុរសពិការរូបនេះមានឈ្មោះឡឹក សារ៉ាវន់ អាយុ៤១ឆ្នាំ សព្វថ្ងៃរស់នៅចិញ្ចឹមកូន២នាក់តែឯង ដោយប្រពន្ធចេញទៅធ្វើការនៅប្រទេសជិតខាងហើយក៏បាត់ដំណឹងដល់សព្វថ្ងៃ។…