នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC បាននាំយកម្ហូបអាហារគ្រឿងឧបភោគបរិភោគច្រើនមុខថ្នាំពេទ្យនិងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកនិងកំពុងជួបគ្រោះទឹកជំនន់ជាច្រើនគ្រួសារនៅឃុំកោះថ្កូវស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាការផ្តល់ជំនួយជូនពលរដ្ឋដែលជួបការលំបាកដោយគ្រោះទឹកជំនន់នេះគឺជាការចែករំលែករួមចំណែកជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលកំពុងយកចិត្តទុកដាក់ជួយពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនៅតាមមូលដ្ឋាននានា។អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅឧបត្ថម្ភជូនពលរដ្ឋនាពេលនេះក្រៅពីម្ហូបអាហារគ្រឿងឧបភោគបរិភោគនិងថ្នាំពេទ្យក៍មានផ្តល់ជូននូវថវិកាបន្ថែមក្នុងមួយគ្រួសារ ១០ មុឺនរៀលផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម:
ស្ត្រីមេម៉ាយក្រីក្រមួយគ្រួសារនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ទទួលបានជំនួយមនុស្សធម៌ របស់ ឯកឧត្តម ទៀ សុខា និង លោកឧកញ៉ា ទៀ វិចិត្រ
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមកង់តំបន់ភ្នំអារ៉ែងបាននាំយកអំណោយមនុស្សធម៌របស់ ឯកឧត្តម ទៀ សុខា ប្រធានកិត្តិយសក្រុមកង់តំបន់ភ្នំអារ៉ែង និង លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងសមាជិកក្រុមកង់តំបន់ភ្នំអារ៉ែងនិងសប្បុរសជនផ្សេងៗទៀតផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយឈ្មោះស៉ិនវណ្ណៈមានកូន៣នាក់ដែលប្តីរបស់គាត់ត្រូវបានឃាតករឃោឃៅសម្លាប់កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩បច្ចុប្បន្នគាត់រស់នៅជួបការលំបាកក្នុងនោះដំបូលផ្ទះនិងជញ្ជាំងផ្ទះធ្លុះធ្លាយខូចខាតខ្វះទីពីងក្រោយបាត់បង់បង្គោលគ្រួសារ។ ក្រោយទទួលបានជំនួយស្ត្រីរូបនោះលើកដៃសំពះថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និង ឯកឧត្តម ទៀ សុខា ដែលបានផ្តល់ក្តីសង្ឃឹមមានជម្រកសមរម្យរស់នៅឡើងវិញមើលថែរក្សាបីបាច់កូនៗបន្តទៀត។ គួរបញ្ជាក់ថាតាំងពីព្រលឹមស្រាងៗក្រុមកង់តំបន់ភ្នំអារ៉ែងប្រមាណ២០នាក់បានធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកកាន់ភូមិសំបុកគ្រាលឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដើម្បីរួមគ្នាជួយប្រជាពលរដ្ឋក្នុងភូមិជួយជួសជុលផ្ទះប្រកដំបូលនិងបិទជញ្ជាំងផ្ទះជូនដល់គ្រួសារស្ត្រីមេម៉ាយឈ្មោះស៊ិនវណ្ណៈដើម្បីឲ្យគាត់អាចរស់នៅជាមួយកូនៗបានសមរម្យដូចគេដូចឯង។ សូមទស្សនាវីដេអូនៅខាងក្រោម៖
លោកឧកញ៉ា ទៀ វិចិត្រ « ធ្វើល្អជាមួយអ្នកដទៃ មិនមែនសុទ្ធតែមានន័យថា យើងនឹងទទួលបានផលល្អពីគេវិញនោះទេ តែអំពើល្អនឹងធ្វើឲ្យយើងមានក្តីសុខ…៚ »
លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពផ្តល់ចំណីដល់សត្វឈ្លូស លោកឧកញ៉ាបានសរសេរលើកឡើងថា៖« ធ្វើល្អជាមួយអ្នកដទៃមិនមែនសុទ្ធតែមានន័យថាយើងនឹងទទួលបានផលល្អពីគេវិញនោះទេតែអំពើល្អនឹងធ្វើឲ្យយើងមានក្តីសុខ…៚»សូមទស្សនាវីដេអូនៅខាងក្រោម៖
លោកឧកញ៉ា ទៀ វិចិត្រ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភជាថវិកាដល់ស្ត្រីនិងកូនប្រុស ដែលកំពុងអូសកំពិសលក់
លោកឧកញ៉ា ទៀ វិចិត្រ ដែលលោកបានជួយដល់ជនទីទាល់ក្រចាស់ជរាលោកយាយលោកតាជនពិការនិងក្មេងៗជាច្រើនពិសេសពេលបានជួបលោកយាយលោកតាតាមដងផ្លូវគឺលោកមិនដែលរំលងនោះទេគឺលោកតែងតែចុះជួយនិងធ្វើការឧបត្ថម្ភជានិច្ច។យ៉ាងណាមិញកាលពីពេលថ្មីៗនេះស្របពេលដែលលោកបានធ្វើដំណើរតាមផ្លូវចៃដន្យស្រាប់តែបានជួបស្ត្រីម្នាក់នឹងកូនប្រុស កំពុងអូសកំពិសលក់ដោយក្តីអាណិតនិងអាសូរខ្លាំងពេកលោកឧកញ៉ាក៏បានអែបរថយន្តនៅម្ខាងផ្លូវហើយក៏ចុះសួរសុខទុក្ខនិងឧបត្ថម្ភជាថវិកាដល់ស្ត្រីនោះផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានធ្វើការបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនដោយសរសេរលើកឡើងថា៖«បើអ្នកស្អប់ភាពក្រ..ក៏ស្អប់ចុះតែសូមកុំស្អប់អ្នកក្រ…»៕ សូមទស្សនាវីដេអូនៅខាងក្រោម៖
លោកឧកញ៉ា ទៀ វិចិត្រ ធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសថៃ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន HONDA MARINE
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍អោយដឹងថាលោកមានមោទនៈភាពដោយបានដឹកនាំក្រុមការងារធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសថៃតបតាមការអញ្ជើញរបស់ក្រុមហ៊ុន HONDA MARINE ក្នុងគោលបំណងពិនិត្យមើលការងារផ្នែកអូប័រនឹងម៉ាសុីនអូប័រទំនើបៗរបស់ក្រុមហ៊ុន HONDA MARINE ដើម្បីប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរផ្លូវសមុទ្រ។ដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន HONDA MARINE នៅប្រទេសថៃ បានធ្វើឡើងក្នុងសប្តាហ៍នេះដែលជាផ្នែកមួយនៃទំនាក់ទំនងខាងវិសយ័សេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់គម្រោងនាំមកនូវមធ្យោបាយធ្វើដំណើរផ្លូវសមុទ្រក្នុងខេត្តព្រះសីហនុឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់អ្នកទេសចរណ៍ជាតិនិងអន្តរជាតិដែលចង់បានលឿនរហស័ហើយមានសុវត្ថិភាព៕
ពលរដ្ឋអ្នកនេសាទរងគ្រោះដោយលិចទូកមួយគ្រួសារ ទទួលបានជំនួយឧបត្ថម្ភទូកថ្មីនិងថវិកាពីលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបន្តទៀត
នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៩ លោកឧកញ៉ាទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC បានឧបត្ថម្ភទូកនេសាទមួយគ្រឿងនិងបន្ថែមថវិកាចំនួន២លានរៀនទៀតជូនប្រជាពលរដ្ឋជាអ្នកនេសាទមួយគ្រួសារដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូកបណ្តាលអោយលិចខូចខាតទូកនោះទាំងស្រុងនៅម្តុំខាងមុខកំពង់ផែក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩។ ដោយមើលឃើញពីការលំបាកផ្នែកជីវភាពនិងអាណិតអាសូរដល់គ្រួសារអ្នកនេសាទរងគ្រោះនេះលោកឧកញ៉ាក៍បានជួយឧបត្ថម្ភទូកនេសាទថ្មីនិងថវិកាសម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។សូមបញ្ជាក់ថាគ្រួសាររងគ្រោះនេះមានប្តីឈ្មោះ មុី លុយ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ តុង ញេប អាយុ៤៦ឆ្នាំ រស់នៅលើទូកស្ថិតនៅទំនប់រលកក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ក្រោយជួបហេតុការណ៍លិចទូក បានគោរពស្នើសុំដល់ លោកឧកញ៉ា ទៀ វិចិត្រ អោយជួយ ក្នុងនោះលោកឧកញ៉ាក៍បានឧបត្ថម្ភជូនគ្រួសារជនរងគ្រោះ។ ទាំងបុរសជាប្តីទាំងស្ត្រីជាភរិយានិងកូនៗបានគោរពថ្លែងអំណរគុណនិងជូនពរលោកឧកញ៉ាព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច🌹🌹🌹🌹៕ សូមទស្សនាវីដេអូ
លោកឧកញ្ញ៉ា ទៀ វិចិត្រ ព្រលែងសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទម្ងន់៤៥គីឡូក្រាម ចូលក្នុងសមុទ្រធម្មជាតិ
ខេត្តព្រះសីហនុ-នៅថ្ងៃ៥កញ្ញា២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលថ្មីទៀត ទម្ងន់៤៥គីឡូក្រាម យកទៅព្រលែងនៅក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីពលរដ្ឋអ្នកនេសាទដែលសត្វល្មិចនេះជាប់ទូកបងប្អូនអ្នកនេសាទ ហើយបងប្អូនអ្នកនេសាទស្រឡាញ់ទឹកចិត្តសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រដែលបានលែងសត្វជាបន្តបន្ទាប់ ក៍នាំយកសត្វល្មិចឬអណ្តើកសមុទ្រនេះមកប្រគល់ជូនលោកឧកញ្ញ៉ា ដើម្បីព្រលែងក្នុងសមុទ្រវិញ យកជាបុណ្យកុសលផងនិងជួយការពារអភិរក្សសត្វសមុទ្រកម្រផង។ លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងថា នេះជាការព្រលែងសត្វអណ្តើកសមុទ្រលើកទី១០៦ និងបើគិតជាចំនួនសត្វល្មិច ឬអណ្តើកសមុទ្រដែលលោកបានលែងទាំង១០៦លើកនេះ សរុបទាំងតូច ទាំងធំ មានជាង២០០ក្បាលហើយ។ លោកឧកញ៉ា ទៀ វិចិត្រ បានជំរាបអោយបងប្អូនអោយដឹងផងដែរថា អណ្តើកសមុទ្រមាន ០៥ ប្រភេទ នៅប្រទេសកម្ពុជា រួមមាន ក្រាស ល្មិច ល្មិចក្បាលធំ…
មានលុយគង់តែចាយអស់ មានសម្រស់គង់តែបាត់បង់ តែអំពើល្អនិងភាពស្មោះត្រង់ គ្មានថ្ងៃសាបសូន្យនោះឡើយ…
ដោយក្តីសណ្ដោះអាណិតស្រឡាញ់សត្វ បុរសជាជនជាតិចិនកាត់អាមេរិកាំងម្នាក់បានអាណិតសត្វពង្រូលពីរក្បាល(ញី-ឈ្មោល) ដែលស្ថិតនៅក្នុងហាងលក់ម្ហូបអាហារមួយកន្លែងពេលដែលគាត់ចូលទៅញុំាអាហារនៅទីនោះ ពេលដែលគាត់បានដឹងថាសត្វពង្រូលទាំងពីរក្បាលនេះ ត្រូវបានគេទុកធ្វើជាម្ហូបអាហារ គាត់មានការសោកស្រេងជាខ្លាំង។ គាត់ក៏បានសុំទិញគេដើម្បីអោយវារួចផុតពីសេក្តីស្លាប់ក្នុងតម្លៃដែលនឹកស្មានមិនដល់ប្រមាណជាង 3,000$។ ដោយឃើញសកម្មភាពរបស់ លោកឧកញ្ញ៉ា ទៀ វិចិត្រ តែតែងអភិរក្ស សត្វតម្រៗតាមរយៈបណ្ដាញសង្គមផ្សេងៗ គាត់ក៏បានយកមកប្រគល់ជូន លោកឧកញ្ញ៉ា ទៀ វិចិត្រ សម្រាប់ក្នុងការព្រលែងអោយវាទៅរស់នៅក្នុងព្រៃធម្មជាតិរបស់វាវិញ។ តែរឿងនឹកស្មានមិនដល់ពង្រូលមួយក្នុងចំណោម ពង្រូលទាំងពីរគឺពង្រូលញី បានត្រូវរបួសយ៉ាងខ្លាំង នឹងមានសភាពទ្រុតទ្រោម ជាងពង្រូលឈ្មោល ។ ឃើញដូចនេះ លោកឧកញ្ញ៉ា ទៀ វិចិត្រ ក៏មិនបានយកវាទៅព្រលែងភ្លាមៗនុះទេ គឺលោកទុកវាព្យាបាលអោយស្នាមរបួសទាំងអស់ជាសះស្បើយទើបលោកឧកញ្ញ៉ាយកវាទៅព្រលែងក្នុងព្រៃធម្មជាតិវិញ។ ដោយឆ្លងកាត់ការទទួលព្យាបាលអស់រយៈពេល ៤ថ្ងៃឃើញថាសត្វពង្រូលនេះមានកំលាំង ព្រមទាំងរបួសទាំងអស់មានសភាពជាសះស្បើយឡើងវិញ ទើបកឧកញ៉ាទៀ…
សម្ដេចពិជ័យសេនា ទៀ បាញ់ ចូលរួមដាំកូនឈើជិត២ម៉ឺនដើមលើខ្នងភ្នំគូលែន ដើម្បីជាសារដល់ប្រជាពលរដ្ឋទូទាំងប្រទេសឈប់កាប់បំផ្លាញព្រៃឈើ
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កូនឈើចម្រុះជាង ១ម៉ឺន៧ពាន់ដើម ត្រូវបានយកទៅដាំនៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ស្ថិតនៅក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងលោកជំទាវ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ដោយមានការចូលរួមពីមន្ត្រីរាជការ មន្ទីរអង្គភាពទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប ក្នុងនោះក៏មានការចូលរួមពីសំណាក់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមមនុស្សធម៍អូរ៣ខេត្តព្រះសីហនុ និង ឯកឧត្តម ទៀ សុខា ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ខេត្តព្រះសីហនុផងដែរ។
លោកឧកញ៉ាទៀ វិចិត្រ ប្រធានក្រុមមនុស្សធម៌អូរ៣ ដឹកនាំកម្មវីធីជិះកង់មនុស្សធម៌ប្រមូលថវិកា ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ថវិកាចំនួន៩៨,៧០២,០០០លានរៀល ដែលបានពីការជិះកង់មនុស្សធម៌របស់ក្រុមកង់ភ្នំអារ៉ែង ផ្តួចផ្តើមដោយ លោកឧញ៉ាទៀ វិចិត្រ ប្រធានក្រុមមនុស្សធ៌អូរ៣ ដែលជាកម្មវិធីជិះកង់មនុស្សធម៌ធ្វើឡើងក្រោមពាក្យស្លោក មនុស្សធម៌ មិត្តភាព និងសុខភាព នៅក្នុងខេត្តសៀមរាប