នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនិងសមាជិក សមាជិការសាខាកាកបាទក្រហមខេត្ត ក្នុងនោះក៍មានវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តអញ្ជើញចូលរួមផងដែរ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួនជាង៣០០គ្រួសារ ។ កម្មវិធីនេះធ្វើឡើងនៅក្នុងវត្តពោធិមានជយ័ ក្នុងឃុំកំពេញស្រុកស្ទឹងហាវ ដោយក្នុងមួយគ្រួសារទទួលបាន *អង្ករ មួយបាវ=២៥គីឡូក្រាម *កន្ទេល មួយ *ឃីត មួយសម្រាប់(ភួយ១មុង១ក្រមា១សារុង១) *មី មួយកេស…
លោកឧកញ៉ា ទៀ វិចិត្រ ធ្វើដំណើរតាមផ្លូវឃើញលោកតាលោកយាយចំណាស់ប្រកបរបរធ្វើអំបោស បានចុះសាកសួរសុខទុក្ខនឹងជូនថវិការខ្លះសំរាប់ដោះស្រាយជីវភាព
លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានមហាជនទូទៅគោរពស្រលាញ់ និងតែងតែសរសើររាល់ទង្វើសប្បុរសធម៌ចំពោះរាស្ត្រជួបការលំបាក ជាពិសេសមហាជនក៏ស្ងប់ស្ងែងនឹងការជួយសង្គ្រោះជីវិតសត្វគ្រប់ប្រភេទឲ្យរួចផុតពីការឃុំឃាំង និងការកាប់សម្លាប់។ ជាក់ស្តែង លោកឧញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញលោកតាលោកយាយ ដែលមានវ័យចំណាស់ទៅហើយ ក៏នៅតែប្រឹងប្រកបរបរធ្វើអំបោស សំរាប់ដោះស្រាយជីវភាពរស់សព្វថ្ងៃ។ លោកឧញ៉ា ក៏បានចុះសាកសួរសុខទុក្ខនឹងបានជូនលុយលោកតាលោកយាយខ្លះសំរាប់ដោះស្រាយជីវភាពផងដែរ។ ក្នុងវីដេអូនេះលោកឧញ៉ា ក៏បានសរសេររៀបរាប់ថា៖ “ការដែលបានមើលថែពុកម៉ែនៅពេលដែលគាត់ចាស់ជរានោះ អាចចាត់ទុកថាជាសិរីមង្គលនៃជីវិត ហើយបានបុណ្យទៀត…”៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៏ខេត្តព្រះសីហនុ ដឹកនាំបុគ្គលិកនឹងចេញអូប័រចំនួន៦គ្រឿង ក្នុងការរុករកស្ត្រីជនជាតិអង់គ្លេសដែលរងគ្រោះបាត់ខ្លួន សង្ស័យថាអណ្តែតរសាត់នៅលើផ្ទៃសមុទ្រ
ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូបដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ សមត្ថកិច្ចនៅតែធ្វើបន្ត ដែលតាមមន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយដឹងថា នៅមិនទាន់មានដំណឹងអ្វីនៅឡើយ។ ដើម្បីចូលរួមក្នុងប្រតិបត្តិការស្វែងរកស្ត្រីជនជាតិអង់គ្លេសរូបនេះ លោកឧកញ៉ាទៀ វិចិត្រ ក្នុងនាមប្រធានសមាគមទូកទេសចរណ៏ខេត្តព្រះសីហនុ ក៍បានបញ្ជូនបុគ្គលិកនិងអូប័រចំនួន៦គ្រឿង ហើយលោកឧកញ៉ាក៍ចុះផ្ទាល់ផងដែរ សហការជាមួយកម្លាំងសម្ថកិច្ចស្វែងរកនៅលើលម្ហសមុទ្រ ដោយចេញឆ្ងាយពីឆ្នេរក្បែរកោះ ទៅកាន់តំបន់កោះស្តេចនិងតំបន់ឆ្ងាយៗពីឆ្នេរកោះរ៉ុង។ មន្ត្រីថ្លែងថា ការបែងចែកមុខសញ្ញារុករកជា៣ក្រុមគឺ ក្រុមរុករកក្នុងព្រៃភ្នំលើកោះ,ក្រុមរុករកក្រោមបាតសមុទ្រពីក្រុមអ្នកមុជទឹកនិង ក្រុមរុករកតាមលម្ហសមុទ្រ ។សូមបញ្ជាក់ថាស្ត្រីជនបរទេសដែលបាត់ខ្លួននេះឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ដែលយោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា បានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤តុលា២០១៩ក្រោយបញ្ចប់កម្មវិធីជប់លៀងក្នុងកន្លែងកំសាន្តមួយលើកោះរ៉ុង ដោយមិនទាន់ដឹងថាជាការវង្វេងដូចករណីជនបរទេសខ្លះធ្លាប់វង្វេងបាត់ក្នុងព្រៃលើកោះកន្លងមក ឬដោយហេតុការណ៍មួយនៅឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភជាថវិកាដល់បុរសចំណាស់ជាអ្នកសំអាតបរិស្ថាន កំពុងសំអាតនៅតាមដងផ្លូវ
លោកឧកញ៉ា ទៀ វិចិត្រ ដែលលោកបានជួយដល់ជនទីទាល់ក្រចាស់ជរាលោកយាយលោកតាជនពិការនិងក្មេងៗជាច្រើនពិសេសពេលបានជួបលោកយាយលោកតាតាមដងផ្លូវគឺលោកឧកញ៉ាមិនដែលរំលងនោះទេគឺលោកឧកញ៉ាតែងតែចុះជួយនិងធ្វើការឧបត្ថម្ភជានិច្ច។យ៉ាងណាមិញកាលពីពេលថ្មីៗនេះស្របពេលដែលលោកឧកញ៉ាបានធ្វើដំណើរតាមផ្លូវចៃដន្យស្រាប់តែបានជួបបុរសចំណាស់ម្នាក់ កំពុងសំអាតបរិស្ថាននៅតាមដងផ្លូវ ដោយក្តីអាណិតនិងអាសូរខ្លាំងពេកលោកឧកញ៉ាក៏បានអែបរថយន្តនៅម្ខាងផ្លូវហើយក៏បានឧបត្ថម្ភជាថវិកាដល់បុរសចំណាស់ជាអ្នកសំអាតបរិស្ថាននោះផងដែរ។ ទន្ទឹមនឹងនេះលោកឧកញ៉ាក៏បានធ្វើការបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនដោយសរសេរលើកឡើងថា«កើតជាមនុស្សរស់ក្រោមមេឃតែមួយ ខ្លះតែងជួបទុក្ខព្រួយ ខ្លះសប្បាយ…»៕ សូមទស្សនាវីដេអូខាងក្រោម: កើតជាមនុស្សរស់ក្រោមមេឃតែមួយ ខ្លះតែងជួបទុក្ខព្រួយ ខ្លះសប្បាយ…៚ទៀ វិចិត្រ Posted by ទៀ វិចិត្រ TEA VICHET on Saturday, October 26, 2019
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអាញី មេនិងកូនចំនួន៦ក្បាល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មានមេនឹងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអាញីទាំងនេះប្រជាពលរដ្ឋទិញបានរួចនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអាញីទាំង៦ក្បាលនេះមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។សត្វអាញីទាំងនេះមានខ្លះក៏ត្រូវរបួស លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំគ្រូពេទ្យមកព្យាបាលរបួសទាល់តែជាទើបយកទៅព្រលែង។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអាញី មានមេនឹងកូន ទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលលើកទី ១០៨ ចូលក្នុងសមុទ្រធម្មជាតិ
សត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញកាលពីរសៀលថ្ងៃទី22 ខែតុលា ឆ្នាំ២០១៩ ។ លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១០៨ហើយ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែងមានជិត២០០ក្បាល ហើយ ។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វសំពោច ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វសំពោចមួយក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណះធម្មជាតិឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វសំពោចនេះប្រជាពលរដ្ឋទិញបានរួចនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វសំពោចមួយក្បាលនេះមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វសំពោចមួយក្បាលនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ «យកសេចក្តីល្អមកដាក់នៅក្នុងចិត្ត គិតធ្វើតែរឿងល្អៗ ទើបជីវិតអ្នកមានតែក្តីសុខសុភមង្គល…៚»
លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពស្និតស្នាលនឹងផ្តល់ចំណីដល់សត្វស្វានៅតាមផ្លូវ លោកឧកញ៉ាបានសរសេរលើកឡើងថា៖«យកសេចក្តីល្អមកដាក់នៅក្នុងចិត្ត គិតធ្វើតែរឿងល្អៗ ទើបជីវិតអ្នកមានតែក្តីសុខសុភមង្គល…៚» សូមទស្សនាវីដេអូរខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បំផុសចលនាអោយរួមគ្នាស្រឡាញ់ ការពារព្រៃឈើនៅតំបន់អារ៉ែងដែលជាសមុទ្រព្រៃឈើបែបធម្មជាតិពិតៗ
តាមរយៈរូបភាពមួយចំនួនដែល លោកឧកញ៉ាទៀ វិចិត្រ ថតបានពីតំបន់អេកូទេសចរណ៍អារ៉ែង បង្ហាញពីសក្តានុពលខ្លាំង ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរក្នុងស្រុកដោយសារមានព្រៃភ្នំ និងទឹកជ្រោះធម្មជាតិ។ តំបន់អេកូទេសចរណ៍អារ៉ែងនេះមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលចម្រុះរួមមានទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណីយ៍។ កន្លងមកក៍ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងច្រើន ដើម្បីអភិរក្សតំបន់អារ៉ែងនេះ និងប្រែក្លាយជាតំបន់អេកូទេសចរណ៍ដ៏គួរឱ្យទាក់ទាញ។ តាមរយៈរូបភាពនានានៅតំបន់អារ៉ែងមានទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់បំផុត មិនត្រឹមតែមានសមុទ្រព្រៃឈើប៉ុណ្ណោះទេ នៅទីនោះថែមទាំងមានជីវៈចម្រុះជាច្រើនទៀត ដូចជាសត្វក្រពើភ្នំ ដំរីជាដើម។ តាមរយៈរូបភាពទាំងអស់នេះ លោកឧកញ៉ាទៀ វិចិត្រ បានបំផុសចលនាអោយគ្រប់សហគមន៍ចូលរួមការពារ…
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ចំនួន២គ្រឿងសហការជាមួយសមត្ថកិច្ចចុះជួយអន្តរាគមន៍ ទូកនេសាទមួយគ្រឿងឆេះជាអគ្គិភយ័ក្នុងសមុទ្រនៅខេត្តព្រះសីហនុ ដោយសារផ្ទុះកំប៉ុងហ្គាស
សមត្ថកិច្ចនិងក្រុមសង្គ្រោះ ចូលរួមពីកម្លាំងអូបរ័របស់លោកឧកញ៉ា ទៀ វិចិត្រ ផង បានចុះជួយជនរងគ្រោះ ដោយសារអគ្គិភយ័ឆេះទូកនេសាទមួយគ្រឿងកាលរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងសមុទ្រចំណុចមុខផែធំចន្លោះកោះពស់ ក្បែរកោះត្រងោលស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថា ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ មានប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់នៅលើទូកនេសាទដែលឆេះនោះ ៖ ទី១.ឈ្មោះម៉ម ប៊ុនធឿនភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក, ទី២.ឈ្មោះហៀក បឿនភេទប្រុស អាយុ២៩ឆ្នាំ…