លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារក្រុមហ៊ុន G.T.V.C SPEEDBOAT ចេញអូប័រល្បឿនលឿនទៅជួយសង្គ្រោះជនជាតិរុស្សីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ​ ម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី28.11.2019 ក្រុមការងារក្រុមហ៊ុន G.T.V.C SPEEDBOAT របស់ លោកឧកញ៉ាទៀ វិចិត្រ បានចេញអូប័រល្បឿនលឿនទៅជួយសង្គ្រោះជនជាតិរុស្សីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ​ ម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ពេលជិះទូកក្តោងលេងកំសាន្តក្នុងសមុទ្រដែលមានរលកខ្លាំងនារដូវខ្យល់ធ្លាក់នេះ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សកម្មភាពសង្គ្រោះនេះ ទទួលបានជោគជយ័ដោយបានស្រង់យកជនរងគ្រោះ ជនជាតិរុស្សុីទាំងពីរនាក់(បុរសម្នាក់ស្ត្រីម្នាក់) នាំមកកាន់ដីគោកវិញដោយសុវត្ថិភាពហើយ។ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ នាំយកកូនសត្វពង្រូល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកកូនសត្វពង្រូលទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាកូនសត្វពង្រូលនេះមានទម្ងន់ជាង១គីឡូក្រាមត្រូវបានប្រជាពលរដ្ឋទិញបានរួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកកូនសត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកកូនសត្វពង្រូលមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសម្ភារៈសិក្សា កង់ និងថវិកាមួយចំនួនទៀត ទៅឧបត្ថម្ភជូនសិស្សានុសិស្សក្រីក្រជួបការលំបាកច្រើននាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សារ អូរកក់ ក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំ ក្នុងខេត្តក្រចេះ

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសម្ភារៈសិក្សា កង់ និងថវិកាមួយចំនួនទៀត ទៅឧបត្ថម្ភជូនសិស្សានុសិស្សក្រីក្រជួបការលំបាកច្រើននាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សារ អូរកក់ ក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំ  ស្ថិតនៅភូមិអូរកក់ ឃុំអូរគៀង ស្រុកសំបូរ  ខេត្តក្រចេះ។ អំណោយដែលលោកឧកញ៉ាឧបត្ថម្ភរួមមានសិស្សម្នាក់ៗទទួលបានសម្លៀកបំពាក់២សម្រាប់  កង់១ជាមធ្យោបាយជិះមកសាលារៀន អមដោយថវិកាម្នាក់ៗចំនួនមួយមុឺនរៀន កាតាបដាក់សម្ភារៈសិក្សានិងសម្ភារៈសិក្សាមួយចំនួនទៀត។លោកគ្រូ អ្នកគ្រូនិងអាណាព្យាបាលសិស្ស បានថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសរបស់ លោកឧកញ៉ាទៀ វិចិត្រ ដែលសន្តោសជួយដល់សិស្សក្រីក្រជួបការលំបាក បានផ្តល់ជាកម្លាំងចិត្តបន្ថែមដល់សិស្សានុសិស្សកូនចៅប្រជាពលរដ្ឋនៅតំបន់នេះខិតខំសិក្សារៀនសូត្របន្តទៀត ៕ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាល ចូលក្នុងសមុទ្រធម្មជាតិ នៅ MAFIYA’S Resort ឆ្នេរឋានសួគ៏ ប្រជុំកោះរ៉ុង

ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញនៅ MAFIYA’S Resort ឆ្នេរឋានសួគ៏ ប្រជុំកោះរ៉ុង ប្រទេសកម្ពុជា។ នេះជាសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតដែល លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១១០ សត្វល្មិចឬអណ្កើកសមុទ្រមួយក្បាលនេះមានទំហំ បណ្តោយ 81,5cm ទទឹង 75cm មានទម្ងន់ប្រមាណ១០០គីឡូក្រាម ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែងមានជិត២០០ក្បាលហើយ។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ បង្ហាញសកម្មភាពចេញទៅស្ទូចត្រីនៅសមុទ្រជុំវិញ MAFIYA’S Resort ឆ្នេរឋានសួគ៏ កោះរ៉ុង នៃប្រទេសកម្ពុជា

លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពទៅរកស្ទូចត្រី ដែលរស់នៅក្នុងសមុទ្រជុំវិញ MAFIYA’S Resort ឆ្នេរឋានសួគ៏ កោះរ៉ុង នៃប្រទេសកម្ពុជា នឹងបានយកមកធ្វើចំអិនដោយផ្ទាល់ដៃទៀតផង លោកឧកញ៉ាបានសរសេរលើកឡើងថា៖«តោះបងៗ ចេញដំណើរទៅស្ទូចត្រីជាមួយខ្ញុំបាទ…🐠🐟🦐🦀🐙» សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញក្តាមមួយប្រភេទឲ្យបងប្អូនស្គាល់ដែលមានឈ្មោះក្តាមដូង មានរូបរាងស្រដៀងនឹងសត្វពីងពាង

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកក្តាមមួយប្រភេទដែលមានរូបរាងស្រដៀងនឹងសត្វពីងពាង អោយបងប្អូនបានស្គាល់ ក្តាមនេះមានឈ្មោះក្តាមដូង ក្តាមប្រភេទនេះវារស់នៅខុសពីក្តាមផ្សេងៗ ដែលរស់នៅក្នុងទឹក តែក្តាមមួយនេះ វារស់នៅក្នុងព្រៃ ឬនៅលើដើមឈើ នឹងសុីផ្លែដូងជាអាហារ… គួរបញ្ជាក់ដែរថាក្តាមដូងមួយប្រភេទនេះពុំទាន់មានរស់នៅនៅប្រទេសកម្ពុជានោះទេ។ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ ពិសារអំបុកកម្ពុជាសន្តិភាព ៩វិច្ឆិកា ២០១៩ អបអរសាទរ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា២០១៩

ថ្ងៃ៩ វិច្ឆិកា ២០១៩នេះ ក្រៅតែពីអបអរសាទរ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៩ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងមហាជនក្នុងប្រទេសកម្ពុជា ក៍បានជួបជុំគ្នា ពិសារអំបុកកម្ពុជាសន្តិភាព ប្រកបដោយបរិយាកាសសប្បាយរីករាយតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់និងមានអត្ថនយ័ដ៍វិសេសវិសាលរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ ដើម្បីចូលរួមរីករាយក្នុងកម្មវិធីនេះ នាវេលាជិតថ្ងៃត្រង់ថ្ងៃ៩វិច្ឆិកា២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានដឹកនាំក្រុមការងារ រៀបចំ ពិសារអំបុកកម្ពុជាសន្តិភាព ៩វិច្ឆិកា ២០១៩ នៅខេត្តកោះកុង ៕ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ ធ្វើដំណើរតាមផ្លូវឃើញលោកយាយចំណាស់ម្នាក់លក់ផ្លែឈើនឹងនំ ក៏បានចុះជួយទិញ ថែមទាំងបានជូនថវិកាខ្លះបន្ថែមផង សំរាប់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ

លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានមហាជនទូទៅគោរពស្រលាញ់ និងតែងតែសរសើររាល់ទង្វើសប្បុរសធម៌ចំពោះរាស្ត្រជួបការលំបាក ជាពិសេសមហាជនក៏ស្ងប់ស្ងែងនឹងការជួយសង្គ្រោះជីវិតសត្វគ្រប់ប្រភេទឲ្យរួចផុតពីការឃុំឃាំង និងការកាប់សម្លាប់។ ជាក់ស្តែងលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញលោកយាយ ដែលមានវ័យចំណាស់ទៅហើយ ក៏នៅតែប្រឹងលក់ផ្លែឈើនឹងនំតាមផ្លូវ ដើម្បីរកប្រាក់ដោះស្រាយជីវភាព លោកឧញ៉ា ក៏បានជួយទិញនឹងបានជូនលុយលោកយាយបន្ថែមពីលើទៀតផង។ ក្នុងវីដេអូនេះលោកឧកញ៉ា ក៏បានសរសេររៀបរាប់ថា៖ “ម្តាយមិនមែនជាគ្រឿងបន្លាស់ ដែលពេលខូចទៅនឹងមានរបស់ថ្មីមកផ្លាស់ប្តូរជំនួស…”៕ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ

ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ បាននាំសត្វពង្រូលទៅព្រលែងនៅព្រៃនិងព្រែកធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វពង្រូលនេះមានទម្ងន់៩គីឡូក្រាមត្រូវបានប្រជាពលរដ្ឋចាប់បានរួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វពង្រូលមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:

លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វក្រាស់ឬអណ្តើកសមុទ្រមួយក្បាលទម្ងន់៩គីឡូក្រាម ចូលក្នុងសមុទ្រធម្មជាតិ

សត្វក្រាស់ឬអណ្តើកសមុទ្រមួយក្បាលទៀតត្រូវបាន លោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វក្រាស់ឬអណ្តើកសមុទ្រលើកទី១០៩ នឹងមានទម្ងន់៩គីឡូក្រាម ។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វក្រាស់ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វក្រាស់ឬអណ្តើកសមុទ្រដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូ: