នៅព្រឹកទី១២ ខែមីនា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួន ទៅចែកជូនកុមារាកុមារីតូចៗរៀន នៅសាលាបឋមសិក្សាត្រពាំងពាប ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាសាលារៀនមួយកន្លែងស្ថិតនៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន មានសិស្សានុសិស្សតូចៗរៀនចំនួន៥កម្រិត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ហើយខ្វះខាតសម្ភារៈសិក្សានិងខ្វះបន្ទប់ឲ្យកុមារតូចៗរៀន ពិសេសកាន់តែជួបការលំបាកពេលរដូវវស្សាដែលតំបន់នេះមានភ្លៀងធ្លាក់ច្រើន។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកនឹងជួយសាងសង់បន្ទប់រៀនមួយបន្ទប់ថ្មីទៀត និងជួយចំណាយ ទៅលើការធ្វើជញ្ជាំងបាំងបន្ទប់រៀន ដែលកន្លងមកមិនទាន់មានជញ្ជាំងបាំងបិទនៅឡើយនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់កុមារាកុមារី អង្គុយសិក្សា។ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលកុមារតូចៗរៀនក្នុងសាលារៀននេះ បានថ្លែងអំណគុណដល់ លោកឧកញ៉ា ទៀ…
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកា ទៅឧបត្ថម្ភដល់វិរៈយុទ្ធជនកងទព័ជើងទឹកដែលឈរជើងប្រចាំការ ការពារនៅកោះពូលូវ៉ៃនិងកោះតាង
នៅព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និងថវិកា ទៅឧបត្ថម្ភដល់វិរៈយុទ្ធជនកងទព័ជើងទឹកដែលឈរជើងប្រចាំការ ការពារនៅកោះពូលូវ៉ៃនិងកោះតាង ដែលជាដីកោះដាច់ស្រយាល ស្ថិតនៅក្នុងលម្ហសមុទ្រទឹកជ្រៅរបស់ប្រទេសកម្ពុជា និងមានចម្ងាយ ឆ្ងាយពីក្រុងព្រះសីហនុ ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយមាន ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកាទាំងអស់ នាំមកឧបត្ថម្ភដល់វិរៈយុទ្ធជន កងទព័ជើងទឹកនៅលើកោះទាំង២ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរខាងមុខនេះ ដើម្បីតបស្នង ចំពោះការខិតខំការពារដែនកោះដាច់ស្រយាលរបស់កម្ពុជាយើង ។ មេបញ្ជាការកងទព័ការពារកោះទាំង២ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ព្រមទាំងក្រុមការងារសប្បុរសធម៍ ដែលបានចំណាយពេលធ្វើដំណើរផ្លូវឆ្ងាយ…
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅខេត្តកំពត ដែលបានប្រគល់សត្វក្ងោកមកជូនលោកឧកញ៉ា នាំយកទៅចិញ្ចឹមនៅតំបន់ធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វក្ងោកមួយក្បាល ពីប្រជាពលរដ្ឋ រស់នៅខេត្តកំពត ដើម្បីយកមកចិញ្ចឹមនៅតំបន់ធម្មជាតិ។ តាមពលរដ្ឋជាម្ចាស់សត្វក្ងោកមួយក្បាលនេះ បានប្រាប់ថាការដែលស្មគ្រ័ចិត្តនាំយកសត្វក្ងោកនេះមកជូន ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកឧកញ៉ា នឹងព្យាយាមចិញ្ចឹមនឹងថែរក្សារសត្វក្ងោកនេះអោយបានល្អបំផុត នឹងដាក់អោយសត្វក្ងោកនេះ បានរស់មានសេរីភាពនៅក្នុងតំបន់ធម្មជាតិរបស់លោកឧកញ៉ា។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វក្ងោកនេះមកជូន លោកឧកញ៉ា ទៀ វិចិត្រ ចិញ្ចឹមនឹងថែរក្សា លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
ប្រជាពលរដ្ឋជាអ្នកស្រឡាញ់សត្វ បានស្មគ្រ័ចិត្តប្រគល់សត្វសំពោជក្រអូបមួយក្បាល ជូនលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅចិញ្ចឹមនៅតំបន់ធម្មជាតិ
ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វសំពោជក្រអូបមួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីថែរក្សារយកទៅចិញ្ចឹមនៅតំបន់ធម្មជាតិ។ តាមពលរដ្ឋជាម្ចាស់សត្វសំពោជក្រអូបមួយក្បាលនេះ បានប្រាប់ថាការដែលស្មគ្រ័ចិត្តនាំយកសត្វសំពោជក្រអូបនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកឧកញ៉ា នឹងព្យាយាមចិញ្ចឹមនឹងថែរក្សារសត្វសំពោជក្រអូបនេះអោយបានល្អបំផុតនឹងដាក់អោយសត្វសំពោជក្រអូបនេះ បានរស់នៅក្នុងតំបន់ធម្មជាតិរបស់លោកឧកញ៉ា ឆាប់ៗនេះ។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វសំពោជក្រអូបនេះមកជូន លោកឧកញ៉ា ទៀ វិចិត្រ ចិញ្ចឹមនឹងថែរក្សា លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើក ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកអណ្តើកទៅព្រលែងនៅព្រៃនិងព្រែកធម្មជាតិដើម្បីអោយសត្វទាំងពីរនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអណ្តើកមួយក្បាលនេះ មានទម្ងន់10,2kg ត្រូវបានប្រជាពលរដ្ឋប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអណ្តើកមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអណ្តើកនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានចុះជួបសួរសុខទុក្ខគ្រួសារដែលប្រកបមុខរបរជាអ្នកនេសាទ នឹង បានចុះស្វែងយល់អំពីការនេសាទនៅលើសមុទ្រ
លោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរកំសាន្តតាមទូកនៅលើសមុទ្រ ក៏ប្រទះឃើញគ្រួសារមួយប្រកបមុខរបរជាអ្នកនេសាទ រកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចុះជួបសួរសុខទុក្ខគ្រួសារដែលប្រកបមុខរបរជាអ្នកនេសាទមានជីវភាពក្រីក្រ នឹង បានចុះស្វែងយល់អំពីការនេសាទនៅលើសមុទ្រ ដោយក្តីអាណិត នឹងជាការលើកទឹកដល់គ្រួសារជាអ្នកនេសារ នេះលោកឧញ៉ា ក៏បានឧបត្ថមថវិកា៤លានរៀលសំរាប់ដោះស្រាយជីវភាពនឹងថវិការខ្លះយកទៅជុសជុលទូកផងដែរ។ ក្នុងវីដេអូនេះលោកឧកញ៉ា ក៏បានសរសេររៀបរាប់ថា៖ “ជីវិតខ្លីណាស់ !! កុំរវល់តែខឹង ទាស់ទែង ចងគំនុំ គុំគួនគ្នាអី គួរតែស្រលាញ់រាប់អានគ្នា ចេះថែរក្សាគ្នា សាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៅវិញទៅមកទៅ ទើបជីវិតមានន័យ…៚” សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿននឹងបុគ្គលិកចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សដែលលិចទូកឈើដឹកសម្ភារៈមួយគ្រឿង នៅចំណុចជិតកោះថាស
ទូកឈើដឹកសម្ភារៈមួយគ្រឿងបានលិចនៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុងនិងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃ២២កុម្ភៈ២០២០នេះ ពេលសមុទ្រមានខ្យល់និងរលក ។ បើតាមឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹកនិងជាមេបញ្ជាការទីបញ្ជាជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រប្រាប់អោយដឹងថា ភ្លាមៗក្រោយកើតហេតុកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមសហការបន្ថែមពីក្រុមហ៊ុនទូកទេសចរណ៍GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និង អូបរ័របស់លោកដេវីត បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សដែលជិះក្នុងទូកនេះ ដោយជាបឋមស្រង់បានចំនួន៥នាក់ក្នុងចំណោមអ្នកនៅលើទូកសរុប៧នាក់ ក្នុងនោះជនរងគ្រោះ២នាក់ក្រុមការងារលោកឧកញ៉ាទៀ វិចិត្រ បាននាំយកទៅប្រគល់ជូនសមត្ថកិច្ចនៅកោះរ៉ុង ចំណែក៣នាក់ទៀតកម្លាំងទីបញ្ជាការជួរមុខបានទទួលយកមកដល់កន្លែងសុវត្ថិភាពហើយ និងនៅបាត់ខ្លួន២នាក់ទៀត លោកឧកញ៉ាបានបញ្ជូនអូប័រល្បឿនលឿនរបស់ ក្រុមហ៊ុន GTVC ចំនួន៤គ្រឿងបន្ថែម ទៀត ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ ជាមួយការរំពឹងទុកថាជនរងគ្រោះទាំង២នាក់ នៅមានជីវិតត្រឡប់មកផ្ទះវិញ៕ សូមទស្សនាវីដេអូខាងក្រោម: សកម្មភាពជួយសង្គ្រោះកម្មករ 7 នាក់ ដែលលិចទូកនៅចន្លោះកោះថាស – កោះរ៉ុងសន្លឹម ។- អូប័របងDavid…
លោកឧកញ៉ា ទៀ វិចិត្រ នាំយកកូនសត្វពង្រូល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកកូនសត្វពង្រូលទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាកូនសត្វពង្រូលនេះមត្រូវបានប្រជាពលរដ្ឋចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកកូនសត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកកូនសត្វពង្រូលមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញភាពស្និតស្នាលស្រឡាញ់ដល់សត្វឈ្លូស នឹងបានបង្ហាញចំណាប់អារម្មណ៍ថា«ខានជួបកូនៗ ជិតមួយខែហើយ គេទាំងពីរប្រហែលជានឹកខ្ញុំខ្លាំងណាស់ហើយមើលទៅ…😂🤣»
លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពស្និតស្នាលស្រឡាញ់ដល់សត្វឈ្លូស ជាមួយនឹងការបានផ្តល់ទឹកដោះគោអោយសត្វឈ្លូសបៅ លោកឧកញ៉ាបានសរសេរលើកឡើងថា៖«ខានជួបកូនៗ ជិតមួយខែហើយ គេទាំងពីរប្រហែលជានឹកខ្ញុំខ្លាំងណាស់ហើយមើលទៅ…😂🤣» សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វឥន្ទ្រី ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកកូនសត្វឥន្ទ្រីទៅព្រលែងនៅតំបន់ធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានសេរីភាពឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វឥន្ទ្រីនេះត្រូវបានប្រជាពលរដ្ឋ នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកកូនសត្វឥន្ទ្រីនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វឥន្ទ្រីមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម: