លោកឧកញ៉ា ទៀ វិចិត្រ បង្ហាញពីកូនទោចកំព្រាមួយក្បាលនេះ បញ្ជាក់ថា សត្វទោចកំព្រាតូចមួយនេះ ត្រូវបានគេចាប់បាននិងបានលក់បន្តគ្នាពីមួយទៅមួយ ក្រោយពីមេ បាសត្វទោចនេះត្រូវបានព្រានប្រមាញ់សម្លាប់ដោយការដាក់អន្ទាក់និងបរបាញ់ក្នុងព្រៃ។ ក្រោយមកកូនសត្វទោចដ៍ស្លូតបូតមួយក្បាលនេះ ត្រូវបានពលរដ្ឋម្នាក់យកមកប្រគល់អោយលោកឧកញ៉ាដើម្បីលែងទៅក្នុងព្រៃវិញ ប៉ុន្តែក្រោយដឹងប្រវត្តិ និងអាណិតសត្វព្រៃសន្តានដូចមនុស្សមួយនេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រាប់ថា លោកក៍សម្រេចចិត្តមិនយកទៅលែងក្នុងព្រៃទេ គឺរក្សាទុកចិញ្ចឹមនៅក្នុងផ្ទះ ដោយផ្តើមចេញពីការផ្តល់ទឹកដោះគោនិងអាហារ ផ្សេងៗ សព្វថ្ងៃនេះដោយក្តីអាណិត។ ក្នុងឃ្លីបvideo នោះ លោកឧកញ៉ាក៍បានអង្វរអំពាវនាវ ដល់ព្រានប្រមាញ់ អោយបញ្ឈប់ការប្រមាញ់សម្លាប់សត្វព្រៃគ្រប់ប្រភេទដោយដាក់ជាចិត្តបុណ្យអាណិតសត្វផង និងថាប្រសិនបើអជ្ញាធររកឃើញជាក់ស្តែង អ្នកព្រានប្រមាញ់ក៍នឹងជាប់ទោសទណ្ឌ័ផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទំងន់ជិត៣០គីឡូ ព្រលែងចូលក្នុងសមុទ្រធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ នៅប្រជុំកោះរ៉ុង។ នេះជាសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទៀតហើយ ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិមានទំងន់ជិត៣០គីឡូ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១១៥ ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែង។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ជនបរទេសជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដែលបានប្រគល់សត្វពង្រូលមកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាលពីជនបរទេសជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។ តាមជនបទេសបានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងរីស៊តរបស់ពួកគាត់ រួចបានចាប់ទុក ដោយភ័យខ្លាចមានអ្នកផ្សេងចាប់បានយកទៅសម្លាប់ រួចក៏ទាក់ទងមកលោកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។ ជនបរទេសរូបនេះបានបន្តទៀតថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ជនបរទេសដែលជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដែលបានប្រគល់សត្វពង្រូលមកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វឈ្លូសមួយក្បាល យកទៅព្រលែងចូលក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព
លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការរីករាយក្រោយពីជួយសង្គ្រោះជីវិតសត្វឈ្លូសមួយក្បាលទទួលជោគជយ័ ដោយការនាំយកទៅព្រលែងចូលក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព ក្រោយពីទទួលបានពីនគរបាលទេសចរណ៍នឹងប្រជាពលរដ្ឋរស់នៅម្តុំអូត្រះ ប្រគល់ជូនលោកឧកញ៉ា។ សត្វឈ្លូសមួយក្បាលនេះ ត្រូវបាននគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុនិងប្រជាពលរដ្ឋរស់នៅម្តុំអូត្រះប្រទះឃើញនៅអាងទឹកមួយកន្លែង ក៏ដេញស្ទាក់ចាប់បាន ដោយក្តីអាណិត ក៏សម្រេចចិត្តប្រគល់សត្វឈ្លូសមួយក្បាលនេះជូនទៅ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកចូលចិត្តជួយសង្រ្គោះដល់ជីវិតសត្វព្រៃ ទាំងឡាយ ដើម្បីយកទៅព្រលែង ចូលទៅក្នុងព្រៃវិញ។ ក្រៅពីថ្លែងអំណរគុណដល់នគរបាលទេសចរណ៍និងប្រជាពលរដ្ឋដែលនាំយកសត្វឈ្លូសមកប្រគល់ជូន លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រមួយក្បាលទម្ងន់ជាង១០គីឡូក្រាម ព្រលែងចូលក្នុងសមុទ្រធម្មជាតិ
សត្វអណ្តើកសមុទ្រមួយក្បាលទៀតត្រូវបាន លោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ។ លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វអណ្តើកសមុទ្រលើកទី១១៥ នឹងមានទម្ងន់ជាង១០គីឡូក្រាម ។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់អណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ ធ្វើដំណើរតាមផ្លូវឃើញក្មេងប្រុសក្មេងស្រីជាបងប្អូន លក់ដើមក្រអៅឈូក ក៏បានជួយទិញ ថែមទាំងបានអោយថវិកាខ្លះបន្ថែមផង សំរាប់ទុកជូនគ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃ
លោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញក្មេងប្រុសក្មេងស្រីជាបងប្អូនលក់ដើមក្រអៅឈូក ដើម្បីរកប្រាក់ជួយជីវភាពគ្រួសារ លោកឧញ៉ា ក៏បានជួយទិញនឹងបានអោយលុយបន្ថែមពីលើទៀតសំរាប់ទុកជូនគ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមការងារក្រុមហ៊ុន G.T.V.C បានរកឃើញសពក្មេងស្រីលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រះនោះហើយ
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមការងារក្រុមហ៊ុន G.T.V.C សហការជាមួយទូក របស់ប្រជានេសាទ ដែលរូបលោកបានរៀបចំឡើង បានរកឃើញសពក្មេងស្រីលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រះនោះឃើញហើយ គឺព្រឹកព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាណ២០២០។ សូមបញ្ជាក់ថា នៅព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានដឹកនាំផ្ទាល់ដោយបញ្ចេញអូប័រល្បឿនលឿនចំនួន០៥គ្រឿង ដើម្បីចុះជួយស្វែងរកក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់ ដែលបានលង់ទឹកសមុទ្រ និងបាត់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរទៅលេងទឹកសមុទ្រ នៅឆ្នេរអូរត្រេះ កាលពីរសៀលថ្ងៃទី១៤ ខែមេសា…
លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយជាម្ហូបអាហារ គ្រឿងឧបភោគបរិភោគច្រើនមុខនិងថវិកាមួយចំនួនទៀតទៅឧបត្ថម្ភជូនពលរដ្ឋចំនួន២៥គ្រួសារនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោសក័ ព.ស២៥៦៤នេះ និងដើម្បីជួយពលរដ្ឋក្នុងចលនាទប់ស្កាត់ការពារមិនអោយឆ្លងជំងឺកូវីដ១៩ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយជាម្ហូបអាហារគ្រឿងឧបភោគបរិភោគច្រើនមុខនិងថវិកាមួយចំនួនទៀតទៅឧបត្ថម្ភជូនពលរដ្ឋចំនួន២៥គ្រួសារនៅភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មាននប្រសាសន៍ថា ជំនួយនេះជាផ្នែកមួយរបស់ចលនាកាកបាទក្រហមកម្ពុជាក្នុងការចូលរួមទប់ស្កាត់មិនអោយឆ្លងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលនិងអជ្ញាធរគ្រប់ផ្នែក ប្រជាពលរដ្ឋគ្រប់សហគមន៍កំពុងអនុវត្តន៍ក្នុងនោះនៅរដូវបុណ្យចូលឆ្នាំថ្មីនេះ ក៍មានបំរាមមិនអោយពលរដ្ឋយើងជួបជុំគ្នាច្រើនឬក៍ការធ្វើចរាចរណ៍បន្លាស់ទីទៅស្រុកកំណើតពីខេត្តមួយទៅខេត្តមួយ ។ លោកឧកញ៉ាក៍បានអប់រំបន្ថែមជូនពលរដ្ឋអោយបង្កើនការប្រុងប្រយត្ន័លើការរក្សាអនាមយ័ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលបាលនិងអជ្ញាធររដ្ឋបាលទាំងអស់ ទប់ស្កាត់អោយបាន មិនអោយមានការចម្លងរោគនេះនៅក្នុងផ្ទះ និងក្នុងភូមិ ឃុំដែលកំពុងរស់នៅ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ល្បឿនលឿនចំនួន៣គ្រឿងទៅជួយសង្គ្រោះទូកដឹកអ្នកទេសចរណ៍មួយគ្រឿងដែលរៀបលិចនៅចន្លោះកោះពស់និងកោះថាស ពេលដែលសមុទ្រកំពុងមានភ្លៀង ខ្យល់និងរលកខ្លាំង
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ល្បឿនលឿនចំនួន៣គ្រឿងទៅជួយសង្គ្រោះទូកដឹកអ្នកទេសចរណ៍មួយគ្រឿងដែលរៀបលិចនៅចន្លោះកោះពស់និងកោះថាស ពេលដែលសមុទ្រកំពុងមានភ្លៀង ខ្យល់និងរលកខ្លាំងកាលពីថ្ងៃត្រង់ៃថ្ង១៣មេសា២០២០នេះ។ នៅលើទូកទេសចរណ៍នោះមានមនុស្ស១០នាក់ ក្នុងនោះអ្នកធ្វើដំណើរជាជនជាតិចិនចំនួន៨នាក់ ,អ្នកបើកទូកម្នាក់និងអ្នកបម្រើការលើទូកម្នាក់ បច្ចុប្បន្នត្រូវបានក្រុមការងារលោកឧកញ៉ាជួយសង្គ្រោះបានរួចផុតពីគ្រោះភយ័នាំយកមកដល់ដីគោកដោយសុវត្ថិភាពហើយ។ បើតាមអ្នកបើកទូកដឹកអ្នកទេសចរណ៍នេះប្រាប់ថា ពេលមេឃភ្លៀងមានខ្យល់និងរលកខ្លាំង ទូកបានខូចម៉ាសុីនធ្វើអោយរលកសមុទ្រវាយផ្ទប់ ទឹកចូលទូករកលិចទៅហើយ ទើបបានទាក់ទងសុំជំនួយពីលោកឧកញ៉ាទៀ វិចិត្រ ហើយភ្លាមៗលោកឧកញ៉ាក៍បានបញ្ជូនអូបរ័ល្បឿនលឿន៣គ្រឿងទៅជួយសង្គ្រោះទាន់ពេល នឹងថាប្រសិនបើគ្មានជំនួយទាន់ពេលពីលោកឧកញ៉ាទៀ វិចិត្រទេ មនុស្សនៅលើទូកទាំង១០នាក់ អាចនឹងជួបគ្រោះអាសន្ន៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ាទៀ វិចិត្រ នាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ កំពុងប្រចាំការ ហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរចលត័ឆ្លងខេត្ត តាមបទបញ្ជារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ ដែលកំពុងប្រចាំការ ហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរចលត័ឆ្លងខេត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់មិនអោយឆ្លងជំងឺកូវីដ១៩។ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តបានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមចំណែកយ៉ាងច្រើនជាមួយរដ្ឋបាលខេត្តសម្រាប់យុទ្ធនាការ ទប់ស្កាត់ជំងឺកូវីដ១៩ជាបន្តបន្ទាប់កន្លងមក៕ សូមទស្សនាវីដេអូខាងក្រោម: