លោក កាតំម សូណាសេរីឬទ្ធិ ពិតជាក្រុមការងារ អ្នកឧកញ៉ា ទៀ វិចិត្រ មានមុខងារជា អ្នកថតវិដេអូ និង បង្ហោះដ្រូន សម្រាប់ អ្នកឧកញ៉ា និងក្រុមហ៊ុន G.T.V.C ពិតប្រាកដមែន។ Mr. KATAM SONASEREIRITH position as the Director of Photography & Aerial Videographer for NeakOknha TEA VICHET.
លោក សឹង្ហ ចេស្ដា
លោក សឹង្ហ ចេស្ដា ពិតជាក្រុមការងារ អ្នក ឧកញ៉ា ទៀ វិចិត្រ មានមុខងារជា ពិធីការ និង គ្រប់គ្រងផ្នែក រូប&វិដេអូ សម្រាប់ អ្នកឧកញ៉ា និងក្រុមហ៊ុន G.T.V.C ពិតប្រាកដមែន។ Mr. SOENG CHESDA position as protocol and media team for NeakOknha Tea Vichet and G.T.V.C Speedboat Cambodia.
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចឬអណ្តើកសមុទ្រពីរក្បាល និង សត្វក្រាស់មួយក្បាល ព្រលែងចូលក្នុងសមុទ្រធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រពីរក្បាល និង សត្វក្រាស់មួយក្បាល ទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកទៅសត្វសត្វល្មិចឬអណ្តើកសមុទ្រនិង សត្វក្រាស់ មកព្រលែងក្នុងសមុទ្រធម្មជាតិលើកនេះ គឺជាការព្រលែងលើកទី១១៨ ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែង។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនិងសត្វក្រាស់ទាំងអស់នេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកជំទាវ ទាង អេង និងឧកញ៉ា ទៀ វិចិត្រ ប្រគល់ផ្ទះជូនពលរដ្ឋ ក្រីក្រមួយគ្រួសារ នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក
លោកជំទាវ ទាង អេង អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាបនិងលោកឧកញ៉ាទៀ វិចិត្រ នៅថ្ងៃទី១៩កក្កដា២០២០ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នងជូនពលរដ្ឋក្រីក្រមួយគ្រួសាររស់នៅភូមិដូូនស្វាឃុំសំរោងយាស្រុកពួកខេត្តសៀមរាប ហើយថវិកាសាងសង់ផ្ទះនេះឧបត្ថម្ភដោយលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារមានចំនួន៣៨០០ដុល្លាអាមេរិក។ លោកជំទាវទាង អេងមានប្រសាសន៌ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង៦ម៉ែត្រ មាន២បន្ទប់ ប្រកសង្ក័សីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូ សង់ផុតពីដី ប្រគល់ជូនពលរដ្ឋវយ័ចំណាស់មួយគ្រួសារ ប្តីឈ្មោះ គី រី អាយុ៦៥ឆ្នាំពិការជើងឆ្វេងត្រឹមជង្គង់ និងប្រពន្ធឈ្មោះញុឹក ម៉ុនអាយុ៥៩ឆ្នាំ រស់នៅជាមួយកូន ចៅមួយចំនួនទៀត ជាគ្រួសារទីទល័ក្រជួបការលំបាក។ ក្នុងនាមសាខាកាបាទក្រហមខេត្តសៀមរាប លោកជំទាវ ទាង អេង បានថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារដែលបានឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះមួយខ្នងនេះជូនពលរដ្ឋពិការនិងជាគ្រួសារជួបការលំបាកនៅក្នុងខេត្តសៀមរាប បង្ហាញពីកាយវិការមនុស្សធម៌ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ឯកឧត្តម ហាស់ សុទ្ធា ដែលបានប្រគល់សត្វល្មិចឬអណ្តើកសមុទ្រ មកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅសមុទ្រធម្មជាតិ
សត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ។លោកឧកញ៉ាបញ្ជាក់ថា នេះជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១១៧ហើយ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែងមានជិត២០០ក្បាលហើយ ។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ហាស់ សុទ្ធា ដែលបានទទួលសត្វល្មិចឬអណ្តើកសមុទ្រ ពីប្រជានេសាទភ្លាម ក៏ប្រគល់មកជូនលោកឧកញ៉ា ដើម្បីយកទៅប្រលែងនៅសមុទ្រធម្មជាតិ នឹង ក៏អរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ប្រជាការពារម្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានប្រគល់សត្វសំពោចញីឈ្មោលមួយគូរ មកជូនលោកឧកញ៉ា នាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ
ប្រជាការពារម្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានស្មគ្រ័ចិត្តប្រគល់សត្វសំពោចញីឈ្មោលមួយគូរ ជូនទៅ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីនាំយកទៅព្រលែងនៅតំបន់ព្រៃធម្មជាតិវិញ។ ប្រជាការពាររូបនោះមានឈ្មោះ ឃួន ដារ៉ា ប្រាប់ថា ការនាំយកសំពោច ញី ឈ្មោល មួយគូរនេះ មកជូន លោកឧកញ៉ា ទៀ វិចិត្រ ក្រោយដឹងថាលោកឧកញ៉ាជាអ្នកចិត្តបុណ្យ ចូលចិត្តលែងសត្វនិងជួយដល់ការងារសង្គមជាបន្តបន្ទាប់កន្លងមក និងថាជាការចូលរួមក្នុងចលនាការពារសត្វព្រៃគ្រប់ប្រភេទមិនអោយមានការសម្លាប់៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនកម្លាំងអូប៊រ័ល្បឿនលឿន២គ្រឿង ចេញទៅជួយសង្គ្រោះមនុស្ស៥នាក់ដែលជាប់លើទូកនេសាទ២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស
មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩មិថុនា២០២០ ត្រូវបានជួសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់ លោកឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល ក្នុងនោះ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៍ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមកង់មនុស្សធម៍ ខេត្តព្រះសីហនុ ជិះកង់ក្នុងតំបន់កោះរ៉ុង ដើម្បីចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ និង ដើម្បីសុខភាព
លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមកង់មនុស្សធម៍ ខេត្តព្រះសីហនុ ជិះកង់ចេញដំណើរពីតំបន់កោះតូច ឆ្ពោះទៅកាន់គោលដៅកំណត់ ក្នុងតំបន់កោះរ៉ុង ដើម្បីចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ នឹង ដើម្បីសុខភាពផងដែរ៕ លោកឧកញ៉ា មានប្រសាសន៍ថាភ្ញៀវទេសចរដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅតំបន់កោះនឹងខ្លះមកពីក្រុងព្រះសីហនុ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលភាគច្រើនបានមកជិះកង់នៅទីនេះ បានបង្ហាញភាពសប្បាយរីករាយស្រស់ស្រាយចំពោះកីឡាទេសចរណ៍បែបនេះ។ កោះរ៉ុងជាកន្លែងទស្សនា និង ហាត់កីឡាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កោះរ៉ុងនៅតែជាទីផ្ដល់នូវទេសភាព រមណីយភាពផាកសុកភាព កន្លែងហាត់ប្រាណបំប៉នសុខភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និង ភ្ញៀវទេសចរណ៍ដែលមកកំសាន្ត៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល ២ក្បាល ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វពង្រូលទាំង២នេះ ត្រូវបានប្រជាពលរដ្ឋ២ផ្សេងគ្នាចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋទាំង២នាក់ដែលនាំយកសត្វពង្រូលទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វអណ្តើកសមុទ្រ ដែលប្រជានេសាទប្រគល់ជូន ព្រលែងចូលសមុទ្រធម្មជាតិដើម្បីអភិរក្ស
លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ មានទំងន់ជិត២០គីឡូ នេះជាលើកទី១១៦ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិចនេះ ចូលសមុទ្រ ដើម្បីអភិរក្ស..។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT)ផងនោះ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោកក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។ ចំពោះបញ្ហានេះ…