លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមការងារក្រុមហ៊ុន G.T.V.C សហការជាមួយទូក របស់ប្រជានេសាទ ដែលរូបលោកបានរៀបចំឡើង បានរកឃើញសពក្មេងស្រីលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រះនោះឃើញហើយ គឺព្រឹកព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាណ២០២០។ សូមបញ្ជាក់ថា នៅព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានដឹកនាំផ្ទាល់ដោយបញ្ចេញអូប័រល្បឿនលឿនចំនួន០៥គ្រឿង ដើម្បីចុះជួយស្វែងរកក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់ ដែលបានលង់ទឹកសមុទ្រ និងបាត់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរទៅលេងទឹកសមុទ្រ នៅឆ្នេរអូរត្រេះ កាលពីរសៀលថ្ងៃទី១៤ ខែមេសា…
Browsing Category សប្បុរសធម៌
លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយជាម្ហូបអាហារ គ្រឿងឧបភោគបរិភោគច្រើនមុខនិងថវិកាមួយចំនួនទៀតទៅឧបត្ថម្ភជូនពលរដ្ឋចំនួន២៥គ្រួសារនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោសក័ ព.ស២៥៦៤នេះ និងដើម្បីជួយពលរដ្ឋក្នុងចលនាទប់ស្កាត់ការពារមិនអោយឆ្លងជំងឺកូវីដ១៩ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយជាម្ហូបអាហារគ្រឿងឧបភោគបរិភោគច្រើនមុខនិងថវិកាមួយចំនួនទៀតទៅឧបត្ថម្ភជូនពលរដ្ឋចំនួន២៥គ្រួសារនៅភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មាននប្រសាសន៍ថា ជំនួយនេះជាផ្នែកមួយរបស់ចលនាកាកបាទក្រហមកម្ពុជាក្នុងការចូលរួមទប់ស្កាត់មិនអោយឆ្លងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលនិងអជ្ញាធរគ្រប់ផ្នែក ប្រជាពលរដ្ឋគ្រប់សហគមន៍កំពុងអនុវត្តន៍ក្នុងនោះនៅរដូវបុណ្យចូលឆ្នាំថ្មីនេះ ក៍មានបំរាមមិនអោយពលរដ្ឋយើងជួបជុំគ្នាច្រើនឬក៍ការធ្វើចរាចរណ៍បន្លាស់ទីទៅស្រុកកំណើតពីខេត្តមួយទៅខេត្តមួយ ។ លោកឧកញ៉ាក៍បានអប់រំបន្ថែមជូនពលរដ្ឋអោយបង្កើនការប្រុងប្រយត្ន័លើការរក្សាអនាមយ័ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលបាលនិងអជ្ញាធររដ្ឋបាលទាំងអស់ ទប់ស្កាត់អោយបាន មិនអោយមានការចម្លងរោគនេះនៅក្នុងផ្ទះ និងក្នុងភូមិ ឃុំដែលកំពុងរស់នៅ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ល្បឿនលឿនចំនួន៣គ្រឿងទៅជួយសង្គ្រោះទូកដឹកអ្នកទេសចរណ៍មួយគ្រឿងដែលរៀបលិចនៅចន្លោះកោះពស់និងកោះថាស ពេលដែលសមុទ្រកំពុងមានភ្លៀង ខ្យល់និងរលកខ្លាំង
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ល្បឿនលឿនចំនួន៣គ្រឿងទៅជួយសង្គ្រោះទូកដឹកអ្នកទេសចរណ៍មួយគ្រឿងដែលរៀបលិចនៅចន្លោះកោះពស់និងកោះថាស ពេលដែលសមុទ្រកំពុងមានភ្លៀង ខ្យល់និងរលកខ្លាំងកាលពីថ្ងៃត្រង់ៃថ្ង១៣មេសា២០២០នេះ។ នៅលើទូកទេសចរណ៍នោះមានមនុស្ស១០នាក់ ក្នុងនោះអ្នកធ្វើដំណើរជាជនជាតិចិនចំនួន៨នាក់ ,អ្នកបើកទូកម្នាក់និងអ្នកបម្រើការលើទូកម្នាក់ បច្ចុប្បន្នត្រូវបានក្រុមការងារលោកឧកញ៉ាជួយសង្គ្រោះបានរួចផុតពីគ្រោះភយ័នាំយកមកដល់ដីគោកដោយសុវត្ថិភាពហើយ។ បើតាមអ្នកបើកទូកដឹកអ្នកទេសចរណ៍នេះប្រាប់ថា ពេលមេឃភ្លៀងមានខ្យល់និងរលកខ្លាំង ទូកបានខូចម៉ាសុីនធ្វើអោយរលកសមុទ្រវាយផ្ទប់ ទឹកចូលទូករកលិចទៅហើយ ទើបបានទាក់ទងសុំជំនួយពីលោកឧកញ៉ាទៀ វិចិត្រ ហើយភ្លាមៗលោកឧកញ៉ាក៍បានបញ្ជូនអូបរ័ល្បឿនលឿន៣គ្រឿងទៅជួយសង្គ្រោះទាន់ពេល នឹងថាប្រសិនបើគ្មានជំនួយទាន់ពេលពីលោកឧកញ៉ាទៀ វិចិត្រទេ មនុស្សនៅលើទូកទាំង១០នាក់ អាចនឹងជួបគ្រោះអាសន្ន៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ាទៀ វិចិត្រ នាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ កំពុងប្រចាំការ ហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរចលត័ឆ្លងខេត្ត តាមបទបញ្ជារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ ដែលកំពុងប្រចាំការ ហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរចលត័ឆ្លងខេត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់មិនអោយឆ្លងជំងឺកូវីដ១៩។ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តបានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមចំណែកយ៉ាងច្រើនជាមួយរដ្ឋបាលខេត្តសម្រាប់យុទ្ធនាការ ទប់ស្កាត់ជំងឺកូវីដ១៩ជាបន្តបន្ទាប់កន្លងមក៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកានិងអាហារមួយចំនួនទៀត ជូនបរុសពិការវយ័២៨ឆ្នាំមួយរូប ដែលស្វែងមករកជួបលោកឧកញ៉ាដោយផ្ទាល់នៅខេត្តព្រះសីហនុ ដើម្បីសុំអោយលោកឧកញ៉ាជួយ
បុរសពិការដែលជិះលើរទេះរុញ រៀបរាប់ថា ក្រោយពីមានរោគរាត្បាត(covid 19) គាត់មិនអាចរកប្រាក់បានទៀតទេ ហើយជួបការខ្វះខាតផ្នែកជីវភាព ក៍បានសុំរថយន្តគេជិះពីខេត្តផ្សេង មកខេត្តព្រះសីហនុ ដើម្បីស្កាត់រកលោកឧកញ៉ាដើម្បីសុំដោយត្រង់នូវថវិកាតិចតួចសម្រាប់ទិញអាហារហូប ។ តាមរយៈការសាកសួរផ្លូវនិងការអន្តរាគមន៍ពីមហាជនមួយចំនួន បុរសពិការរូបនេះក៍បានមកជួប លោកឧកញ៉ា ទៀ វិចិត្រ ផ្ទាល់នៅផ្ទះរបស់លោកឧញ៉ាក្នុងក្រុងព្រះសីហនុ ហើយតាមរយៈសន្តានចិត្តសប្បុរស លោកឧកញ៉ាទៀវិចិត្រក៍បានឧបត្ថម្ភមានអាហារនិងថវិកាចំនួន៥០មុឺនរៀលជូនបុរសពិការរូបនេះ ក្នុងនយ័មនុស្សធម៍ ហើយមុននឹងត្រឡប់ទៅស្រុកកំណើតវិញ បុរសពិការរូបនេះបានគោរពថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារ ចំពោះការទទួលបានជំនួយដ៍សប្បុរសនេះ៕ សូមទស្សនាវីដេអូខាងក្រោម:
ពលរដ្ឋ១១គ្រួសារនៅភូមិតាកាតដែលជាភូមិស្ថានដាច់ស្រយាលមួយក្នុងខេត្តកោះកុង ទទួលបានជំនួយពីកាកបាទក្រហមកម្ពុជា
ក្នុងនាមក្រុមការងារកាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍មានម្ហូប អាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរស់នៅក្នុងភូមិតាកាតដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជនក្នុងខេត្តកោះកុង។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍របស់កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន សម្រាប់ជូនពលរដ្ឋដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១១គ្រួសារនេះរស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរឡើង ចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះមកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋមុនពិធីបុណ្យចូលឆ្នាំថ្មីផង និងត្រៀមបម្រុងមុនរដូវភ្លៀងធ្លាក់មកដល់ផង៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ ជួបជាមួយក្មេងៗលក់ផ្លែព្រីង ក៏បានជួយទិញ ថែមទាំងបានអោយថវិកាខ្លះបន្ថែមផង សំរាប់ទុកហូបអាហារ
លោកឧកញ៉ា ទៀ វិចិត្រ បានជួបជាមួយក្មេងៗលក់ផ្លែព្រីង ដើម្បីរកប្រាក់ជួយជីវភាពគ្រួសារ ក្នុងពេលសំរាកពីការសិក្សា លោកឧញ៉ា ក៏បានជួយទិញនឹងបានអោយលុយបន្ថែមពីលើទៀតសំរាប់ទុកហូបអាហារផងដែរ។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកា ទៅឧបត្ថម្ភដល់វិរៈយុទ្ធជនកងទព័ជើងទឹកដែលឈរជើងប្រចាំការ ការពារនៅលើកោះមួយក្នុងដែនសមុទ្រកម្ពុជាឈ្មោះថាកោះកុងក្រៅ
ក្នុងពេលដែលធាតុអាកាសកំពុងឡើងកម្តៅនារដូវប្រាំងឆ្នាំនេះ វិរៈយុទ្ធជនកងទព័ជើងទឹកប្រចាំការនៅលើកោះមួយក្នុងដែនសមុទ្រកម្ពុជាឈ្មោះថាកោះកុងក្រៅ ស្ថិតនៅក្នុងខេត្តកោះកុង បានទទួលជំនួយឧបត្ថម្ភមានម្ហូបអាហារ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់និងថវិកាពី លោកឧកញ៉ាទៀ វិចិត្រ ហើយជំនួយនេះត្រូវបានផ្តល់ជូន កាលពីព្រឹកថ្ងៃទី១៣មិនា២០២០ ក្នុងពេលដែលលោកឧកញ៉ាអមដំណើរជាមួយ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចុះសួរសុខទុក្ខកងទព័ កងការពារកោះកុងក្រៅលេខ២ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ជាមួយនិងការសំណេះសំណាល ជូនពរវិរៈយុទ្ធជនកងទព័ដែលកំពុងឈរជើងតស៊ូការពារដែនកោះទាំងអស់របស់កម្ពុជា លោកឧកញ៉ា ទៀ វិចិត្រ បានប្រកាសចេញថវិកាជួយសាងសង់អាគារមួយខ្នងជូនកងទព័នៅលើកោះនេះ និងបានឧបត្ថម្ភថវិកាដាច់ដោយឡែកចំនួន១០០០ដុល្លាអាមេរិកផ្សេងទៀត ជូនកងទព័មួយរូបដែលកំពុងមានជម្ងឺប្រចាំកាយ(ពិការ) សម្រាប់ប្រើប្រាស់បន្ថែមលើការព្យាបាលដោយអង្គភាពទព័កន្លងមក៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួន ទៅចែកជូនកុមារាកុមារីតូចៗ រៀន នៅសាលាបឋមសិក្សាត្រពាំងពាប ដែលជាសាលាស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង
នៅព្រឹកទី១២ ខែមីនា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួន ទៅចែកជូនកុមារាកុមារីតូចៗរៀន នៅសាលាបឋមសិក្សាត្រពាំងពាប ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាសាលារៀនមួយកន្លែងស្ថិតនៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន មានសិស្សានុសិស្សតូចៗរៀនចំនួន៥កម្រិត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ហើយខ្វះខាតសម្ភារៈសិក្សានិងខ្វះបន្ទប់ឲ្យកុមារតូចៗរៀន ពិសេសកាន់តែជួបការលំបាកពេលរដូវវស្សាដែលតំបន់នេះមានភ្លៀងធ្លាក់ច្រើន។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកនឹងជួយសាងសង់បន្ទប់រៀនមួយបន្ទប់ថ្មីទៀត និងជួយចំណាយ ទៅលើការធ្វើជញ្ជាំងបាំងបន្ទប់រៀន ដែលកន្លងមកមិនទាន់មានជញ្ជាំងបាំងបិទនៅឡើយនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់កុមារាកុមារី អង្គុយសិក្សា។ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលកុមារតូចៗរៀនក្នុងសាលារៀននេះ បានថ្លែងអំណគុណដល់ លោកឧកញ៉ា ទៀ…
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកា ទៅឧបត្ថម្ភដល់វិរៈយុទ្ធជនកងទព័ជើងទឹកដែលឈរជើងប្រចាំការ ការពារនៅកោះពូលូវ៉ៃនិងកោះតាង
នៅព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និងថវិកា ទៅឧបត្ថម្ភដល់វិរៈយុទ្ធជនកងទព័ជើងទឹកដែលឈរជើងប្រចាំការ ការពារនៅកោះពូលូវ៉ៃនិងកោះតាង ដែលជាដីកោះដាច់ស្រយាល ស្ថិតនៅក្នុងលម្ហសមុទ្រទឹកជ្រៅរបស់ប្រទេសកម្ពុជា និងមានចម្ងាយ ឆ្ងាយពីក្រុងព្រះសីហនុ ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយមាន ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកាទាំងអស់ នាំមកឧបត្ថម្ភដល់វិរៈយុទ្ធជន កងទព័ជើងទឹកនៅលើកោះទាំង២ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរខាងមុខនេះ ដើម្បីតបស្នង ចំពោះការខិតខំការពារដែនកោះដាច់ស្រយាលរបស់កម្ពុជាយើង ។ មេបញ្ជាការកងទព័ការពារកោះទាំង២ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ព្រមទាំងក្រុមការងារសប្បុរសធម៍ ដែលបានចំណាយពេលធ្វើដំណើរផ្លូវឆ្ងាយ…