លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ…
Browsing Category ព័ត៌មាន
លោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំសមាជិកក្រុមកង់មនុស្សធម៍ខេត្តព្រះសីហនុ ចូលរួមព្រឹត្តិការណ៍កីឡាទេចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់”
ដើម្បីអបអរសាទរ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ នាព្រឹកថ្ងៃ១៤កុម្ភៈ២០២១ នៅខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំសមាជិកក្រុមកង់មនុស្សធម៍ខេត្តព្រះសីហនុ ចូលរួមព្រឹត្តិការណ៍កីឡាទេចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” ដែលកម្មវិធីនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន និងរដ្ឋបាលខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។ វិញ្ញាសាកីឡាជិះកង់រួមមាន ៖ ១. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល–ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។ ២. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល–ទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ។…
លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមកង់មនុស្សធម៍ ខេត្តព្រះសីហនុ ជិះកង់ក្នុងតំបន់កោះរ៉ុង ដើម្បីចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ និង ដើម្បីសុខភាព
លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមកង់មនុស្សធម៍ ខេត្តព្រះសីហនុ ជិះកង់ចេញដំណើរពីតំបន់កោះតូច ឆ្ពោះទៅកាន់គោលដៅកំណត់ ក្នុងតំបន់កោះរ៉ុង ដើម្បីចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ នឹង ដើម្បីសុខភាពផងដែរ៕ លោកឧកញ៉ា មានប្រសាសន៍ថាភ្ញៀវទេសចរដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅតំបន់កោះនឹងខ្លះមកពីក្រុងព្រះសីហនុ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលភាគច្រើនបានមកជិះកង់នៅទីនេះ បានបង្ហាញភាពសប្បាយរីករាយស្រស់ស្រាយចំពោះកីឡាទេសចរណ៍បែបនេះ។ កោះរ៉ុងជាកន្លែងទស្សនា និង ហាត់កីឡាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កោះរ៉ុងនៅតែជាទីផ្ដល់នូវទេសភាព រមណីយភាពផាកសុកភាព កន្លែងហាត់ប្រាណបំប៉នសុខភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និង ភ្ញៀវទេសចរណ៍ដែលមកកំសាន្ត៕ សូមទស្សនាវីដេអូខាងក្រោម:
ម៉ាហ្វីយ៉ា រីស៊ត របស់លោកឧកញ៉ា ទៀ វិចិត្រ ជាឋានសួគ៌ នៃដំណើរកម្សាន្តលំហែលកាយ
ពេលទៅដល់ខេត្តព្រះសីហនុ គ្រាន់តែចំណាយពេលប្រមាណជិត ១ម៉ោងធ្វើដំណើរចេញពីកំពង់ផែតាមរយះផ្លូវទឹកដើម្បីឆ្លងទៅកោះរ៉ុង នៃឆ្នេរឋានសួគ៍ នោះលោកអ្នកនឹងបានឃើញ ម៉ាហ្វីយ៉ា រីស៊ត របស់លោកឧកញ៉ា ទៀ វិចិត្រ នៅជាប់នឹងមាត់ឆ្នេរដ៏ស្រស់ស្អាតជាមិនខាន។ មិនត្រឹមតែបានទៅលេងកោះដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជាទេ ថែមទាំងបានលំហែកាយនៅលើរីស៊តដ៏ប្រណិតគ្មានពីរក្នុងប្រទេសកម្ពុជាទៀត។ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ អរគុណដល់ បងប្អូន ប្រជាពលរដ្ឋខ្មែរដែលជាអនិកជន រស់នៅក្នុងប្រទេសបារាំង ដែលបានទទួលស្វាគមន៍ វត្តមាន លោកឧកញ៉ា អញ្ជើញមកលេងនៅប្រទេសបារាំងនាពេលកន្លងមក
លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរសារសូមថ្លែងអរគុណ ដល់ បងប្អូន ប្រជាពលរដ្ឋខ្មែរជាច្រេីន ដែលជាអនិកជន កំពុងរស់នៅក្នុងប្រទេសបារាំង ជាពិសេសចំពោះទឹកចិត្តអ្នកមីងផល្លាដែលបានទទួលស្វាគមន៍ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានលោកឧកញ៉ា ដែលបានអញ្ជើញមកលេងនៅប្រទេសបារាំងនាពេលកន្លងមក។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ៕ សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានផ្ញើសារជូនពរ អ៊ុំពូមីង បងប្អូនប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២០
លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរសារជូនពរ នឹង បង្ហាញវីដេអូលោកឧកញ៉ាធ្វើដំណើរឆ្លងឆ្នាំនៅទីក្រុងប៉ារីស ប្រទេសបារាំងផ្ញើជូន អ៊ុំពូមីង បងប្អូនប្រជាជនកម្ពុជា នឹង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២០ “អរគុណ សន្តិភាព ❤️🇰🇭 ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២០ ខ្ញុំបាទសូមជូនពរអ៊ុំពូមីង បងប្អូនប្រជាជនកម្ពុជាទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច…៚ “សូមទស្សនាវីដេអូខាងក្រោម:
សូមទស្សនាកម្រងរូបភាពនឹងវីដេអូ ដំណើរកំសាន្ត របស់លោកឧកញ៉ា ទៀ វិចិត្រ នៅឯប្រទេសស្វីស
នេះជាកម្រងរូបភាពនឹងវីដេអូ ដំណើរកំសាន្ត របស់លោកឧកញ៉ា ទៀ វិចិត្រ នឹងបង្ហាញទិដ្ឋភាពប្លែកៗនឹងស្រស់ស្អាតនៅឯប្រទេសស្វីស សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ នឹង លោកជំទាវ ប្រារព្ធកម្មវិធីខួបអាពាហ៍ពិពាហ៍រយៈពេល១៦ឆ្នាំ នៅ MAFIYA’S Resort ឆ្នេរឋានសួគ៏ ប្រជុំកោះរ៉ុង
លោកឧកញ៉ា ទៀ វិចិត្រ នឹង លោកជំទាវ ហេង គីមជី បានប្រារព្ធកម្មវិធីខួបអាពាណ៍ពិពាណ៍រយៈពេល១៦ឆ្នាំ (១២.១២.២០០៣១២.១២.២០១៩ ) នៅ MAFIYA’S Resort ឆ្នេរឋានសួគ៏។ ក្នុងនោះលោកឧកញ៉ា ក៏បានសរសេររៀបរាប់ថា៖ “ការដែលយើងរៀបអាពាហ៍ពិពាហ៍ គឺជាការសន្យានឹងគ្នាថា យើងនឹងឈ្លោះគ្នាពេញមួយជីវិតដោយមិនបែកគ្នា…៚ ( គំរប់ខួបអាពាហ៍ពិពាហ៍ 16 ឆ្នាំ )” សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញយកខ្ចៅសមុទ្រមួយប្រភេទដែមានឈ្មោះ”ចាក់ច្រែង” យកមកចំអិនជាមុខម្អូបគួរអោយទាក់ទាញ
លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញនូវខ្ចៅសមុទ្រមួយប្រភេទដែមានឈ្មោះ”ចាក់ច្រែង” នឹងបានយកមកធ្វើម្អូបដោយផ្ទាល់ដៃទៀតផង លោកឧកញ៉ាបានសរសេរលើកឡើងថា៖«ឆ្ងាញ់ណាស់លោកអើយ !! បើបងៗមិនជឿ សាកមើលវីឌីអូនេះទៅ ច្បាស់ជាលេបទឹកមាត់ជាមួយខ្ញុំហើយ…😋💦💦 ( ចាក់ច្រែង = ឈ្មោះខ្ចៅសមុទ្រមួយប្រភេទ🐚 )» សូមទស្សនាវីដេអូខាងក្រោម:
លោកឧកញ៉ា ទៀ វិចិត្រ បង្ហាញសកម្មភាពចេញទៅស្ទូចត្រីនៅសមុទ្រជុំវិញ MAFIYA’S Resort ឆ្នេរឋានសួគ៏ កោះរ៉ុង នៃប្រទេសកម្ពុជា
លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនរួមជាមួយនឹងវីដេអូមួយបង្ហាញអំពីសកម្មភាពទៅរកស្ទូចត្រី ដែលរស់នៅក្នុងសមុទ្រជុំវិញ MAFIYA’S Resort ឆ្នេរឋានសួគ៏ កោះរ៉ុង នៃប្រទេសកម្ពុជា នឹងបានយកមកធ្វើចំអិនដោយផ្ទាល់ដៃទៀតផង លោកឧកញ៉ាបានសរសេរលើកឡើងថា៖«តោះបងៗ ចេញដំណើរទៅស្ទូចត្រីជាមួយខ្ញុំបាទ…🐠🐟🦐🦀🐙» សូមទស្សនាវីដេអូខាងក្រោម: